ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅ កម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ

(រាជធានីភ្នំពេញ): ឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទីសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន (US-ABC) បានសម្តែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឯកឧត្តមបានចាត់ទុកប្រតិបត្តិ ការនេះថាជា ការប្រឹងប្រែងដ៏អស្ចារ្យ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្តម បានដឹកនាំប្រតិភូក្រុមប្រឹក្សា ធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហាផ្ទៃ នៅ ទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក្នុងនាមប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំង ក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ បង្កបរិយាកាសអំណោយផល ធ្វើឱ្យបណ្តា ក្រុមហ៊ុនអាមេរិកដែលកំពុងមានវត្តមាននៅ កម្ពុជា មានទំនុកចិត្ត និងទទួលបានភាពកក់ក្តៅ ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃ ប្រកបដោយការលើកទឹកចិត្តពីប្រតិភូក្រុមប្រឹក្សា ធុរកិច្ចអាមេរិក។ ឯកឧត្តមអភិសន្តិបណ្ឌិត បាន គូសបញ្ជាក់បន្ថែមថា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនៅតែ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះឱ្យអស់ ព្រោះបទល្មើសនេះ ជា អម្រែកនៅលើស្មាដែលត្រូវតែដោះស្រាយ ជាដាច់ខាត។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនប្រតិភូ អំពីលទ្ធផលនាពេលថ្មីៗនេះថា ក្រុមឆបោក ទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បាន និងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត ខណៈ ជនជនបរទេសជាង ៣០ម៉ឺននាក់ បានស្ម័គ្រចិត្ត ចាកចេញ និងត្រូវបានបណ្តេញចេញពីពីកម្ពុជា ត្រឡប់ទៅប្រទេសដើមវិញ។
តំណាងក្រុមហ៊ុននមួយៗ ក៏បានយកឱកាស នោះលើកឡើងអំពីចំណាប់អារម្មណ៍ចំពោះបទ ពិសោធនៃការវិនិយោគនៅកម្ពុជា និងការសម្លឹង មើលសក្តានុពលបន្ថែមដើម្បីពង្រីកអាជីវកម្ម។ ត្រង់ចំណុចនេះ ប្រមុខក្រសួងមហាផ្ទៃ បាន បញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ក្រសួង មហាផ្ទៃ ក្នុងការគាំទ្រ និងសម្រួលដល់ការ វិនិយោគទាំងនោះ ឱ្យដំណើរការទៅដោយរលូន និងរីកចម្រើនលើទឹកដីកម្ពុជា។
ឯកឧត្តម Brian McFeeters បានជម្រាប ជូនឯកឧត្តមអភិសន្តិបណ្ឌិតដោយត្រង់ៗថា ឯកឧត្តម និងប្រតិភូដែលបានបំពេញបេសកកម្ម នៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ គឺទទួលបាន អារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព ហើយរំពឹង ថា ទស្សនកិច្ចលើកនេះ នឹងជំរុញដល់ការពង្រីក សកម្មភាពវិនិយោគរបស់ក្រុមធុរជនអាមេរិកនៅ កម្ពុជាបន្ថែមទៀត។
ជាកិច្ចបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បាន បង្ហាញក្តីរំពឹងដែរថា ប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នឹងនាំយកនូវអ្វីដែលបាន មើលឃើញ និងស្វែងយល់ដោយផ្ទាល់នៅ កម្ពុជា ទៅជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និង បង្កលក្ខណៈដល់ការវិនិយោគដោយគ្មាន ការរើសអើង៕
ផ្សាយ:ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:ឯកឧត្តមអភិសន្តិបណ្ឌិត(ឆាណែល)








