ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី​ អញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៤៤វត្ត ក្នុងស្រុកស្វាយអន្ទរ នៅបរិវេណវត្តស្វាយបទុម ហៅវត្តស្វាយអន្ទរ​

(ខេត្ត​ព្រៃវែង)​: នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៤៤វត្ត ក្នុងស្រុកស្វាយអន្ទរ នៅបរិវេណវត្តស្វាយបទុម ហៅវត្តស្វាយអន្ទរ ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័ក ផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ដោយមិនដាច់វស្សា។ ចំណែកឯ ពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នា ប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងរស្សិក សាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់ សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈ មួយចំនួនទៀតតាមលទ្ធភាព ។

ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុង ខែវស្សាជារដូវភ្លៀងដែលប្រជាពលរដ្ឋក៏ដូចជា ព្រះសង្ឃលំបាក ក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ។ ព្រះពុទ្ធ ជាម្ចាស់បានត្រាស់ដាក់អោយភិក្ខុសង្ឃទាំងឡាយចូលវស្សា រយៈពេល ៣ខែ ដើម្បីសិក្សារៀនសូត្រព្រះធម៌ ហើយពុទ្ធបរិស័ទជា អ្នកទំនុកបម្រុងព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សា ៣ខែនេះ។

ពាក្យថា វស្សា មកអំពីព្យបាលីថា រស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល៤ខែ គឺរាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក រយៈពេលនោះឯង ហៅថា វស្សានរដូវ​ ហេីយដើមកំណើតនៃការចូលព្រះវស្សាមាន​តាំងពីព្រះសម្មាសម្ពុទ្ធគង់នៅមានព្រះជន្មនៅឡើយ។

 

ផ្សាយ​:ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ​២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​នាយ​ឧត្តម​សេនីយ៍​សេង​ ផល្លី

 

 

ព័ត៌មានដែលជាប់ទាក់ទង