មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញនាំយកទៀនព្រះវស្សា ព្រមទាំងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តឧទុម្ពរក្រោម

(ខេត្តតាកែវ)៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ តំណាងលោកជំទាវរបស់ សម្ដេច វិបុលបញ្ញា សុខ អាន និងក្រុមគ្រួសារ ដើម្បីនាំយកនូវ ទៀនចំណាំព្រះវស្សា ទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ចាំ ព្រះវស្សា នៅវត្តឧទុម្ពរក្រោម ដោយបានប្រគេនទេយ្យទាន មានដូចជា ៖
– អង្ករ ផ្កាម្លិះ ១តោន
– ទឹកក្រូច ២០កេស
– ទឹកបរិសុទ្ធ ៥០កេស
– ស្ករសរ ៥០គីឡូក្រាម
– អំបិល ៥០គីឡូក្រាម
– ទឹកសុីអុីវ ២៥យួរ
– ទឹកត្រី ២៥យួរ
– ទៀនព្រះវស្សា ១គូ
– បច្ច័យចំនួន ២,០០០,០០០រៀល៕
ផ្សាយ:ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷កងរាជអាវុធហត្ថខេត្តតាកែវ








