ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និង​ ឯកឧត្តម​ នូ​ សាខន​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញចួលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

(ខេត្ត​កណ្តាល)​: នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និង​ ឯកឧត្តម​ នូ​ សាខន​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញចួលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣៖

១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

២-របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូតអែ លនីញ៉ូ។

៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្ត យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams)។

 

ផ្សាយ​:ថ្ងៃទី​២៤ ខែកក្កដា​ ឆ្នាំ​២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ប្រតិកម្ម​រហ័ស​ខេត្ត​កណ្តាល​&STPM(FB)

 

ព័ត៌មានដែលជាប់ទាក់ទង