លោក​ ឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​ន​ទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (កម្មវិធីZoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

(ខេត្តព្រះសីហនុ)​: នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក​ ឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​ន​ទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (កម្មវិធីZoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះសីហនុ (ដឹរិចម្លប់ជ្រៃ)៕

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣៖

១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

២-របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូតអែ លនីញ៉ូ។

៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្ត យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams)។

 

ផ្សាយ​:ថ្ងៃទី​២៤ ខែកក្កដា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​Heng bunty ឧត្តម​សេនីយ៍​ត្រី​ហេង​ប៊ុ​នទី​(FB)​

 

 

ព័ត៌មានដែលជាប់ទាក់ទង