ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានអញ្ចើញដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងរៀបចំពិធីចំនួន២កន្លែង នៅក្នុងស្រុកស្វាយអន្ទរ ដើម្បីត្រៀមទទួលវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

(ខេត្ត​ព្រៃវែង)​: នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ​ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានអញ្ចើញដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងរៀបចំពិធីចំនួន២កន្លែង នៅក្នុងស្រុកស្វាយអន្ទរ ដើម្បីត្រៀមទទួលវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃស្អែកនេះ។

ទី១. ទីតាំងរៀបចំពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ។ និង

ទី២. ទីតាំងរៀបចំពិធីបុណ្យឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានា នៅក្នុងបរិវេណវត្តថ្នល់ជ័យ ស្ថិតក្នុងឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕

 

ផ្សាយ​:ថ្ងៃទី​២៥ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

📷​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​ សេង​ ផល្លី​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង