អភិបាលខេត្តព្រះសីហនុ​ ជំរុញលេីកទឹកចិត្តដល់ម្ចាស់សហគ្រាសធុន​មីក្រូ​ តូច​ និង​មធ្យម​ធ្វេីយ៉ាងណាបង្កេីនការផលឹតរបស់ខ្លួនអោយក្លាយជាទីផ្សារប្រកួតប្រជែងលំដាប់ជាតិ និងអន្តរជាតិ

(ខេត្ត​ព្រះសីហនុ)​: ថ្លែង​ក្នុងពិធី​អបអរសាទរទិវាជាតិសហគ្រាសធុន មីក្រូ តូច និងមធ្យមលើកទី៣ ឆ្នាំ២០២៦ ក្រោម ប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» ឯកឧត្តម​ ​ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានធ្វេីការជំរុញលេីកទឹកចិត្តខ្ពស់ចំពោះម្ចាស់​សិប្បកម្ម​ និងសហគ្រាស់នានា ទូទាំងខេត្តព្រះសីហនុ ធ្វេីយ៉ាងខិតខំបង្កេីត និងបង្កេីនការផលឹត​ វេចខ្ជប់ផលឹតផលរបស់ខ្លួន​ ព្រមទាំងធានាអោយបាននូវទាំងគុណភាព និងតំលៃក្នុងការបោះជំហានទៅរកទីផ្សារប្រកួតប្រជែងមួយលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ ។

ពិធីអបអរសាទរទិវាជាតិសហគ្រាសធុន មីក្រូ តូច និងមធ្យមលើកទី៣ ឆ្នាំ២០២៦ ក្រោម ប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ»នារសៀល​ថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៦​ នៅ​សាល​ប្រជុំ​ធំ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ ភូមិ៣ សង្កាត់១ ក្រុង​ព្រះសីហនុ​ ក្រោម​វត្តមានដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ អុឹម​ សុខ​ធី​ ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការ វិនិយោគក្នុងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរ និងម្ចាស់សហគ្រាស​ សិប្បកម្ម​នានាប្រមាណជាង ៣០០នាក់។

ក្នុងពិធីដ៏មានសារ:សំខាន់​ប្រចាំឆ្នាំនោះដែរ​ គឺជាការបេីកឨកាសចំពោះការចូលរួមជាមតិយោបល់ របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមនានា ដែលម្ចាស់​ អាជីវកម្ម​ សហគ្រាសធុនតូច​ និងមធ្យម (SME) ជួបប្រទះ​ ហេីយផ្អែកលេីសំណេីរ និងបញ្ហាប្រឈមក្នុងការជជែកពិគ្រោះ យោបល់របស់បងប្អូន​ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានធ្វេីការណែនាំទុកលទ្ធភាពដល់មន្ត្រី​ និងស្ថាប័នជំនាញពាក់ពន្ធ ត្រូវធ្វេីការសិក្សាស្រាវជ្រាវ ពិគ្រោះ យោបល់បន្ថែមជាមួយបងប្អូនដែលជាម្ចាស់សហគ្រាស សិប្បកម្ម​ ជាពិសេសវិស័យឯកជន​ រដ្ឋបាលខេត្តនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនដើម្បីសម្រប់សម្រួល ដោះស្រាយបញ្ហាសំខាន់ៗជូន។

ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានអំពាវនាវឱ្យម្ចាស់សហគ្រាសយកចិត្តទុកដាក់លើ គុណភាពផលិតផល ការផលិតស្របតាមស្តង់ដារ និង អនុលោមភាពច្បាប់ ព្រមទាំងលើកទឹកចិត្តឱ្យគាំទ្រ ផលិតផលខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋានក៏ដូចជាការបង្កេីតឨកាសការងារសំរាប់ប្រជាពលរដ្ឋក្នុងស្រុក។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹម សុខធី បានលើក ឡើងថា ប្រធានបទឆ្នាំនេះផ្តោតលើការកសាង«ស្ពាន» ដើម្បីពង្រឹងសមត្ថភាពសហគ្រាស បង្កើត បណ្តាញទំនាក់ទំនង និងជំរុញការតភ្ជាប់ទៅកាន់ទី ផ្សារ។ ឯកឧត្តមបញ្ជាក់ថា ខេត្តព្រះសីហនុ​កំពុងសហការជាមួយ ក្រសួងពាក់ព័ន្ធ និងសហគ្រាសនានាដើម្បីជួយឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម អាច ចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារបាន កាន់តែទូលំទូលាយ។

ឯកឧត្តមក៏បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៤ ដល់ ត្រីមាសទី២ ឆ្នាំ២០២៦ ខេត្តបានផ្តល់គោលការណ៍ លើកទឹកចិត្តដល់គម្រោងវិនិយោគសរុបចំនួន ៤៩១គម្រោង ដើម្បីជំរុញបរិយាកាសវិនិយោគ និង គាំទ្រការអភិវឌ្ឍអាជីវកម្មក្នុងខេត្ត។

 

ផ្សាយ​:ថ្ងៃទី​២៥ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង