លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានអញ្ជេីញដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាត មានជំងឺប្រចាំកាយ និងរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ ចំនួន០៣គ្រួសារ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានអញ្ជេីញដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ មានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ លោកស្រី ថុង សារ៉េម ជំនួយការភូមិ១ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាត មានជំងឺប្រចាំកាយ និងរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ ចំនួន០៣គ្រួសារ ស្ថិតក្នុងក្រុមទី១៥,៣២,៣៤ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
គ្រួសារទី១: លោកតា ឈ្មោះ យ៉ង់ គឹមអាន ភេទប្រុស អាយុ ៧៧ឆ្នាំ និងប្រពន្ធឈ្មោះ លោកយាយ យ៉ាន់ មុំ ភេទស្រី អាយុ ៧៦ឆ្នាំ រស់នៅក្រុមទី១៥ ភូមិ១ មានជីវភាពខ្វះខាត មានជំងឺប្រចាំកាយ។
គ្រួសារទី២: លោកស្រី ឈ្មោះ លាង ហ្គេម ភេទស្រី អាយុ៤៣ មុខរបរ លក់បង្អែម ត្រូវជាកូនស្រីបង្កើត លោកស្រី ឈ្មោះ យូ សុខហ៊ាង អាយុ៦១ឆ្នាំ (ម្ចាស់ផ្ទះ) រស់នៅក្រុមទី៣២ ភូមិ១ រងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។
គ្រួសារទី៣: លោកស្រី ឈ្មោះ ឆឹង ស៊ីថា (ជិន សុខា) ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅក្រុមទី៣២ ភូមិ១ មានក្មួយប្រុសបង្កើត ឈ្មោះ ហេង តាំង ឋានន្តរសក្តិ អនុសេនីយ៍ទោ ជាវីរកងទ័ព បានពលីក្នុងសមរភូមិ ទិសជួរមុខភ្នំតាថាវ ខេត្តព្រះវិហារ និងមានបងស្រីបង្កើត ត្រូវជាម្តាយវីរកងទ័ព កំពុងរស់នៅមើលថែជាមួយគ្នា។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីក៏បាននាំយកនូវអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភ ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន០៣គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន÷ អង្ករ ០១បាវតូច ស្មើនឹង២៥គីឡូក្រាម, មីខ្លាឃ្មុំ ០១កេស, ទឹកសុទ្ធ ០៤យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកត្រី ០១យួរ និងថវិកា ២០០.០០០រៀល សរុបថវិកាចំនួន ៦០០.០០០រៀល៕
ផ្សាយ:ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ហេង ប៊ុនទី










