លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បី សន្តិភាព អញ្ជើញចូលរួមពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើក ទី ៧) ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទ ឌីជីថល» ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បី សន្តិភាព បានអញ្ជើញចូលរួមពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើក ទី ៧) ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទ ឌីជីថល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃពិធីនេះប្រារព្ធឡេីង នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួង មហាផ្ទៃ។
វេទិកាលើកទី៧នេះ បានរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាពការងារដែលសម្រេចបានបន្ទាប់ពី វេទិកាលើកទី៦កន្លងមក ក្នុងការចែករំលែកបទពិសោធ ល្អៗដែលបានមកពីការអនុវត្តជាក់ស្តែង ការលើកកម្ពស់ ការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តច្បាប់ លិខិត បទដ្ឋានគតិយុត្តនានាជាធរមាន ការប្រមូលសំណើរ សំណូមពរចាំបាច់របស់អង្គការសង្គមស៊ីវិល និងអាជ្ញាធ រមូលដ្ឋាន ដើម្បីដាក់ជូនក្រសួង-ស្ថាប័ន របស់រាជ រដ្ឋាភិបាលពិនិត្យសម្របសម្រួលដោះស្រាយ និងលើក ស្ទួយនូវការអនុវត្តសិទ្ធិសេរីភាពរបស់សមាគម និងអង្គការ មិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅកម្ពុជា។
វេទិកាលើកទី៧នេះ មានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគម ក្រុមប្រឹក្សារដ្ឋបាលមូលដ្ឋាន តំណាងស្ថានទូត ដៃគូ អភិវឌ្ឍន៍ អ្នកសារព័ត៌មាន និងតំណាងអង្គការសង្គម ស៊ីវិល សរុបចំនួនប្រមាណ ៧០៨នាក់ ក្នុងនោះចូលរួម ផ្ទាល់ ចំនួន ៥០០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញ ចំនួន ២០៨នាក់៕
ផ្សាយ:ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)









