ឯកឧត្តម ម៉ាង ស៊ីណេត សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស

(ខេត្តព្រះសីហនុ): នៅរសៀលថ្ងៃអាទិត្យទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស នៅសាខាមន្ទីរគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។
អំណោយដែលទទួលបានពីអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ ក្នុងនោះ រួមមាន: អង្ករ ត្រីខ ម្សៅស៊ុប និងកាហ្វេ ជាដេីម។
តាងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងកាយវិការប្រកបដោយភាពរស់រវេីកមិនអាចកាត់ថ្លៃបានក្នុងចូលរួមចំណែកគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ។
ផ្សាយ:ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth





