ឯកឧត្តម សុខ ប្រសិទ្ធិ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត និងពិធីប្រកាសសមាភាពបំពេញបន្ថែម គណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន

(រាជធានី​ភ្នំពេញ)​: នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត និងពិធីប្រកាសសមាភាពបំពេញបន្ថែម គណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន។

កិច្ចប្រជុំនេះបានធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្តាល គណបក្សប្រជាជន រាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៃ ក្រសួងព័ត៌មាន ព្រមទាំងសមាជិក សមាជិកាគណបក្ស ក្រសួងព័ត៌មានជាង ៨០០នាក់៕

 

ផ្សាយ​:ថ្ងៃទី​៣ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង