កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ខេត្តកំពត ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាស់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យ ចំនួន៨ នាក់

(ខេត្តតាកែវ)៖ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។
នៅវេលាម៉ោង៨:១០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានពន្លាតសមត្ថកិច្ចដែនដីទៅសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ខេត្តកំពត ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាស់នូវសារធាតុញៀន នៅចំណុចក្នុងរោង ស្ថិតនៅភូមិអូរុំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៨ នាក់ (ប្រុស)
១- ឈ្មោះ កប ដាំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។
២- ឈ្មោះ សួន ភារ: ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។
៣- ឈ្មោះ ឡុង វ៉ាន់ឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។
៤- ឈ្មោះ ឆែម ប៉ាលី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។
៥- ឈ្មោះ ណេ ណៃ ភេទប្រុស អាយុ២៨ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងើត ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។
៦- ឈ្មោះ ងន ថាន: ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងើត ឃុំត្រពាំងសាលាខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។
៧- ឈ្មោះ នី បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។
៨- ឈ្មោះ កប ថាវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិច្រាប ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។
+ ដកហូតវត្ថុតាងរួមមាន៖
១- ម្សៅក្រាមពណ៍សថ្លាចំនួន ១០ កញ្ចប់ ទម្ងន់ ៣២.៨០ (ថ្លឹងទាំងសំបកថង់)
២- ទូរស័ព្ទដៃចំនួន ៨ គ្រឿង
៣- ម៉ូតូចំនួន ១ គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។
ផ្សាយ:ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:កងរាជអាវុធហត្ថខេត្តតាកែវ




