
ខេត្តព្រះសីហនុ៖គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្នុងចំណោមអ្នកបាត់ខ្លួន២៣នាក់ សមត្ថកិច្ច បានរកឃើញសាកសពជនរងគ្រោះម្នាក់ភេទស្រី និងរកឃើញបុរសម្នាក់ទៀតនៅរស់រានមានជីវិត។
អាជ្ញាធរបញ្ជាក់ថា គិតត្រឹមម៉ោងដដែលនេះ ជនរងគ្រោះដោយសារលិចទូកនៅចំណុចនិយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប៤១នាក់ ជួយសង្គ្រោះបាន១៩នាក់និងស្លាប់០១នាក់នៅបាត់ខ្លួនចំនួន២១នាក់ទៀត ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងបន្តស្វែងរក៕