ខេត្តតាកែវ ស្រុកត្រាំកក់: ស្ដីពីករណីអំពើលួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយចូលលួចយកសម្ភារៈ)។ ថ្ងៃអាទិត្យ១២កើតខែមិគសិរឆ្នាំថោះបញ្ឆស័ក ព ស២៥៦៧
ស្រុកត្រាំកក់: ស្ដីពីករណីអំពើលួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយចូលលួចយកសម្ភារៈ)។
ថ្ងៃអាទិត្យ១២កើតខែមិគសិរឆ្នាំថោះបញ្ឆស័ក ព ស២៥៦

ត្រូវថ្ងៃទី២៤ខែធ្នូ ឆ្នាំ ២០២៣វេលាម៉ោង ១.០០ រំលងអាធ្រាត្រុនៅចំណុចកន្លែងវេរលុយវីងស្ថិតក្នុងភូមិធ្នង់រលើងឃុំលាយបូរមានករណីអំពើលួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយចូលលួចសម្ភារៈ)មួយបង្កឡើងដោយជនសង្ស័យ០១នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាត់សោរចូលលួចយកសម្ភារៈរបស់ប្រជាពលរដ្ឋឈ្មោះញ៉ិល សុភកញ្ញាភេទស្រីអាយុ ៣១ឆ្នាំនៅភូមិធ្នង់រលើងឃុំលាយបូរស្រុក ត្រាំកក់ខេត្តតាកែវ តែត្រូវម្ចាស់ភ្ញាក់ទាន់លួចយកមិនបានសម្ភារៈអ្វីឡើយ។
ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ជនគ្រោះសមត្ថកិច្ចយើងបានចុះធ្វើការស្រាវជ្រាវកសាងសំណុំរឿងទៅតាមនីតិវិធី
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនឹងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលដឹកនាំបញ្ជាដោយលោកវីរៈឯកឌុក ធីយ៉ាអធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ទេីបយើងកំណត់មុខសញ្ញាបាន។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយដោយឯកឧត្តមព្រះរាជអាជ្ញា នៅថ្ងៃទី២៤ខែធ្នូឆ្នាំ ២០២៣វេលាម៉ោង១៧. ០០សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះវន័ ទិភេទប្រុសអាយុ២២ឆ្នាំនៅភូមិទន្លេនាមឃុំចំប៉ី ស្រុកអង្គរជ័យខេត្តកំពត នៅចំណុច ពី ខាងក្រោយផ្ទះជនសង្ស័យស្ថិតក្នុងភូមិទន្លេនាម ឃុំចំប៉ីស្រុកអង្គរជ័យ រួមនិងវត្ថុតាងម៉ូតូ c125 ពណ៏ខ្មៅ០១គ្រឿង ដើម្បីយកមកធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យឈ្មោះវន័ ទិបានឆ្លើយសារភាពថាខ្លួននិងបក្សពួកចំនួនពីរនាក់ទៀតមានឈ្មោះហាក់ វាយោភេទប្រុសអាយុ ១៦ឆ្នាំនិងឈ្មោះហាក់ វេហាភេទប្រុសអាយុ ២០ ឆ្នាំនៅភូមិទន្លេនាមឃុំចំប៉ីស្រុកអង្គរជ័យខេត្តកំពតបានធ្វើសកម្មភាពយកទុល្វីសនិងដែកកងសម្រាប់ដាក់កូនសោរគាស់នឹងឆ្កឹះសោរចូលលួចសម្ភារៈតាមកន្លែងវេលុយវីងនិងតាមផ្ទះនៅទីប្រជុំជនបានចំនួន ០៨ ករណីរួមមាន÷
-នៅថ្ងៃទី ១១ខែកញ្ញាឆ្នាំ ២០២៣វេលាម៉ោង ២៤.០០ឈ្មោះវន័ ទិនិងបក្សពួកបានយកទុល្វីសគាស់សោរចូលលួចយកសម្ភារៈនៅកន្លែងវីងនៅភូមិព្រៃស្រោងឃុំអង្គតាសោមបានរង្វាន់ក្រវិលកំប៉ុងស្រាបៀរលក់បានប្រាក់ចំនួន ៥០ ម៉ឺនរៀល។
-នៅថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០២៣វេលាម៉ោង២៤.០០នៅចំណុចផ្សារអង្គតាសោមខ្លួននិងបក្សពួកបានធ្វើសកម្មភាពគាស់សោរចូលលួចសម្ភារៈកន្លែងវេលុយវ៉ីង តែយកពុំបានសម្ភារៈអ្វីឡើយ។
-នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ ២០២៣ វេលាម៉ោង២៤.០០នាទី ខ្លួនបានធ្វើសកម្មភាពយកទុល្វីសគាស់តូបកន្លែងវេលុយវ៉ីងលួចយកបានទូរសព្ទចំនួន ០២គ្រឿងនៅភូមិត្រពាំងរំពាក់ឃុំត្រាំកក់យកទៅលក់បានប្រាក់ចំនួន៧០ ដុល្លារ។
-នៅថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ ២០២៣ម៉ោង ២៤.០០នាទី ខ្លួននិងបក្សពួកបានធ្វើសកម្មភាពយកទុល្វីសគាស់សោរកន្លែងវេលុយវ៉ីងនៅភូមិឬស្សីស្រុកឃុំញ៉ែងញ៉ងយកបានទូរសព្ទចំនួន ០៩គ្រឿង។
-នៅថ្ងៃទី ១៦ខែធ្នូឆ្នាំ ២០២៣វេលាម៉ោង ២៤.០០នាទី ខ្លួនបានធ្វើសកម្មភាពគាស់កន្លែងវេរលុយវ៉ីងក្នុងផ្សារអង្គតាសោមស្ថិតភូមិអង្គតាសោមឃុំអង្គតាសោមយកបានបារីម៉ាយសេវ៉ែនចំនួន ០៨ សុងយកទៅលក់បានប្រាក់ចំនួន ៣០ម៉ឺនរៀល។
-នៅថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២៣ វេលាម៉ោង ២៤.០០នាទី ខ្លួននិងបក្សពួកបានធ្វើសកម្មភាពគាស់ចូលលួចកន្លែងវ៉ីងនៅក្រុងដូនកែវខេត្តតាកែវ តែយកមិនបានសម្ភារៈអ្វីឡើយ។
-នៅថ្ងៃទី ២២ខែធ្នូឆ្នាំ ២០២៣ វេលាម៉ោង ២៤. ០០នាទី ខ្លួននិងបក្សពួកបានធ្វើសកម្មភាពគាស់សោកន្លែងលក់កុំព្យូទ័រនៅផ្សារតាកែវស្ថិតក្នុងក្រុងដូនកែវ តែលួចពុំបានសម្ភារៈអ្វីឡើយ។
-នៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២៣វេលាម៉ោង១.០០រំលងអាធ្រាតុខ្លួនបានធ្វើសកម្មភាពគាស់សោចូលលួចសម្ភារៈនៅកន្លែងវ៉ីងវេរលុយរបស់ឈ្មោះញ៉ិលសុភកញ្ញាភេទស្រីអាយុ ៣១ ឆ្នាំស្ថិតនៅក្នុងភូមិធ្នង់រលើងឃុំលាយបូរស្រុកត្រាំកក់ ខេត្តតាកែវតែត្រូវម្ចាស់គេភ្ញាក់ទាន់ក៏រត់គេច យកពុំបានសម្ភារៈអ្វីឡើយ។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូមលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវមេត្តាជ្រាប។