ប្រជាពលរដ្ឋនៅសង្កាត់កាកាបទី២ សំណូមពរអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញ

​ភ្នំពេញ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋដែលរស់នៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ មេត្តាជួយចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទអនឡាញមួយកន្លែង ដែលកំពុងបើកដំណើរការនៅក្នុងមូលដ្ឋានរបស់ពួកគាត់។

​យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ការបើកដំណើរការទីតាំងខាងលើនេះ បានធ្វើឱ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងហានិភ័យផ្សេងៗដែលប៉ះពាល់ដល់សហគមន៍។

​ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់លោកអភិបាលខណ្ឌ សក់ កញ្ញារិទ្ធ និងលោកអធិការនគរបាលខណ្ឌ ម៉ម វុទ្ធី ព្រមទាំងអាជ្ញាធរមូលដ្ឋាន សូមមេត្តាជួយចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវការរក្សាការពារសន្តិសុខ និងអនុវត្តឱ្យបានល្អប្រសើរនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំងប្រាំពីរចំណុច» របស់ក្រសួងមហាផ្ទៃ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

​ប្រភព៖ សំអៀង ហតញូ

ព័ត៌មានដែលជាប់ទាក់ទង