ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំទីតាំងបោះបង្គោលព្រំអភិរក្សព្រៃកោងកាងចំនួន ១០០បង្គោល ក្នុងឃុំទឹកល្អក់ និងឃុំទឹកថ្លា ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ): កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំទីតាំងបោះបង្គោលព្រំអភិរក្សព្រៃកោងកាងចំនួន ១០០បង្គោល ក្នុងឃុំទឹកល្អក់ និងឃុំទឹកថ្លា ស្រុកព្រៃនប់ ក្រោមគម្រោង “បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រនៃប្រទេសកម្ពុជា (CCA4CS)”។
ផ្សាយ:ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
រូបថត:រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)







