នាវាដឹកភ្ញៀវទេសចរណ៍អន្តរជាតិខ្នាតយក្ស ១គ្រឿង​ ឈ្មោះ​ MV. VIKING VENUS បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ.​

(ខេត្ត​ព្រះសីហនុ)​៖ នាវេលាម៉ោង ៦:៤០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១ កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២៦ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ MV. VIKING VENUS ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅទឹក -៦,៥៦ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ​។​

បន្ទាប់ពីចេញដំណើរមកពី ប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៧ នាក់ (ស្រី ១១២ នាក់) មាន ៣៥ សញ្ជាតិ​ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៥៦​ នាក់ (ស្រី ៤៤៨ នាក់)​ មាន ២៧ សញ្ជាតិ។

សញ្ជាតិ ដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ គឺ សហរដ្ឋអាមេរិក ចំនួន ៦៨៦ នាក់ និងអូស្ត្រាលី ចំនួន ៧៧ នាក់ ហើយនាវាទេសចរណ៍អន្តរជាតិនេះ នឹងចាកចេញទៅ ប្រទេសថៃ នាវេលាម៉ោង ២ រសៀល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។

ភ្ញៀវ​ទេសចរណ៍​ទាំងអស់នៅលេីនាវានេះ ត្រូវបាន​ស្វាគមន៍​យ៉ាងកក់ក្តៅពីសំណាក់​រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ​លោក​ សាមុត​ សុធារិទ្ធ​ អភិបាលរង​ខេត្ត​ព្រះសីហនុផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២២ ខែតុលា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង