ស្ថានីយខ្សែកាបអុបទិកក្រោមបាតសមុទ្រដោយតភ្ជាប់ពីទីក្រុង ហុងកុង-ក្រុងព្រះសីហនុ ត្រូវបានសាងសង់ ខណ:កម្ពុជាអាចនឹងផ្គត់ផ្គង់សេវា INTERNET កំរឹត XG និង 5G ជារបស់ខ្លួនទៅថ្ងៃអនាគត! (មានវីដេអូ).

គម្រោងនេះគឺជាជំនួយរបស់រាជរដ្ឋាភិបាលអភិបាលកម្ពុជា សហការជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវតភ្ជាប់ប្រពន្ធ័ខ្សែកាបមេក្នុងទីក្រុងហុងកុង ឆ្លងកាត់តាមបាតសមុទ្រចិនខាងត្បូង នឹងត្រូវភ្ជាបន្តតាមរយះការឆ្លងកាត់សមុទ្រវៀតណាម ទេីបមកដល់ក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ៕ គម្រោងនេះដែរត្រូវបានដឹកនាំសាងសងដោយក្រុមហ៊ុន CRCC Harbour & Channel EngineeringBureau Group Co., Ltd. ដែលមានរយ:ពេល ៧-៨ខែ ចាប់ពីថ្ងៃពិធីបញ្ចុះបឋមសិលាសាងសង់នេះរហូតដល់ខែមិថុនា ឆ្នាំ២០២៧ នេះបេីតាមការលេីកឡេីងរបស់តំណាងក្រុមហ៊ុន ៕
គម្រោងខ្សែកាបអុបទិកក្រោមបាតសមុទ្រ គឺជាគម្រោងឈានមុខគេមួយដែលអាចជួយដល់ប្រទេសកម្ពុជាទាំងមូល ក្នុងការប្រេីប្រាស់បណ្តាញខ្សែកាបអុបទិក Viber Optic ជារបស់ខ្លួនដែលសព្វថ្ងៃនេះយេីងមិនទាន់មានអ្វីជាខ្សែកាបរបស់ខ្លួននៅឡេីយ៕កម្ពុជានឹងរំពឹងថាក្រោយគម្រោងនេះស្ថាបនារួចរាល់ ប្រជាជនក្នុងប្រទេសកម្ពុជាអាចនឹងទទួលបាននូវបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រជារបស់ជាតិហេីយកាន់តែងាយស្រួលប្រេីប្រាស់សេវា Internet កាន់តែទូលំទូលាយ ល្បឿនអុិនធឺណិតកាន់តែលឿនជាងមុននឹងនៅថ្ងៃអនាគត កម្ពុជាយេីងក៏អាចមានសមត្ថភាពផ្ទាល់ខ្លួនក្នុងការពង្រីកសេវាអុិនធឺណិតដែលមានអាច Support ទៅជា XG ឫក៏5G ជារបស់ខ្លួនថែមទៀតផងដែរ៕
ផ្សាយ:ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)







