ស្នងការនគរបាលខេត្តព្រះសីហនុ|សេចក្តីបំភ្លឺ ព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជុំវិញការផុសព័ត៌មានបំភ្លៃការពិតរបស់ជនជាតិចិនចំនួន២នាក់.!

(ខេត្តព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា ការផុសព័ត៌មានក្នុងគ្រុបTelegram របស់ជនជាតិចិនខាងលើជាព័ត៌មានបំភ្លៃការពិត និង ប្រមាថ មកលើមន្ត្រីអនុវត្តច្បាប់ ។
អនុវត្តន៍តាមបទបញ្ជារ និង ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ម៉ាង សុីណេត ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តែងតែខិតខំការពារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ ជាពិសេសភ្ញៀវទេសរចណ៍ ដែលមកលេងកំម្សាន្ត ក្នុងខេត្តព្រះសីហនុទាំងមូល ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៥កន្លងទៅ សមត្ថកិច្ចជំនាញការរិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវ២៨មិថុនា ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ហើយបានផាកពិន័យអន្តរការណ៍ជនជាតិចិនចំនួន២នាក់ គ្មានប័ណ្ណបើកបរ ចំពោះអ្នកបើកបរយានយន្តដោយគ្មានបណ្ណបើកបរ មិនថាជនជាតិខ្មែ ឬ ជនជាតិបរទេសនោះទេ គឺត្រូវផាកពិន័យតាមច្បាប់ ជាទឹកប្រាក់ ចំនួន ១ ២០០ ០០០ រៀល សម្រាប់យានយន្តធុនស្រាល ។
សម្រាប់យានយន្តធុនធ្ងន់ ពិន័យជាទឹកប្រាក់ចំនួន ២ ៤០០ ០០០ រៀល។ ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល ៦(ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរ
ការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ ព្រមទាំងជនជាតិបរទេសជ្រាបជាព័ត៌មាន និង សូមកុំមានការយល់ច្រឡំ ចំពោះការអនុវត្តន៍ច្បាប់របស់សមត្ថកិច្ចជំនាញ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ករណីយើងគោរពច្បាប់ហើយ សមត្ថកិច្ចគឺលោកមិនហៅឃាត់ឬផាកពិន័យយើងនោះទេ ៕
សូមអរគុណ
ផ្សាយ:ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
ប្រភព:ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)


