អូហ៊ូ..ពិតជាមិនធម្មតាមែនផែស្ងួតដារលីងរថយន្តធុនធំធនយក្សបើកចេញយ៉ាងគុកគគ្រេងទាំងយប់មើលតែរូបភាពក៏ដឹង ដឹកខ្ពស់ហួសទ្រុងរហូតទាល់តែក្រឡាប់ផ្ងារជើងចេញក្អួតទើបដឹងច្បាស់។ ផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី០៣ខ

ផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០២៦
សួស្តីបងប្អូនមហាជនទាំងអស់គ្នា…
ថ្ងៃនេះ អង្គភាពសារព័ត៌មានASEAN DAILY សូមលើកឡើងពីហេតុការណ៍មួយ ដែលមិនមែនជារឿងគ្រោះថ្នាក់ធម្មតាទេ ប៉ុន្តែជាសញ្ញាអាសន្ន សម្រាប់សុវត្ថិភាពសង្គម។
នៅវេលាម៉ោងប្រហែល ៤ និង ១៥ នាទីទៀបភ្លឺ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦
មានរថយន្តធុនធំប្រភេទ យីឌុប ចេញពី ផែស្ងួតដារលីងដឹកទំនិញ លើសទម្ងន់ និងខ្ពស់ហួសទ្រុងបានក្រឡាប់ផ្ងារជើង ក្អួតទំនិញចេញពេញផ្លូវលើផ្លូវជាតិលេខ ១៤D ខេត្តស្វាយរៀង
បង្កហានិភ័យធ្ងន់ធ្ងរ ដល់អ្នកធ្វដំណើរបងប្អូនអើយ.រថយន្តខ្ពស់ហួសទ្រុងជាង ២ ទៅ ៣ ម៉ែត្រអាចចេញពីផែស្ងួតបាន
អាចឆ្លងជញ្ជីងបានអាចរត់លើផ្លូវជាតិបាន សំណួរគឺប្រព័ន្ធត្រួតពិនិត្យនៅឯណា?
អ្វីដែលធ្វើឲ្យសង្គមកាន់តែសង្ស័យនោះគឺក្រោយពេលរថយន្តក្រឡាប់
គេឃើញទំនិញជាច្រើនប្រភេទ
.វាយផ្លាកជាអក្សរខ្មែរប៉ុន្តែត្រូវបានបញ្ជាក់ថា នាំចូលពី ប្រទេសវៀតណាម
ហើយដឹកចេញពី ផែស្ងួតដារលីង ទៅភ្នំពេញ។
បងប្អូននេះមិនមែនជារឿងតូចតាចទេព្រោះទំនិញដែលនាំចេញពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជាតាមច្រកព្រំដែន តែប្រើអក្សរខ្មែរ
វាអាចធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ
វាអាចបំផ្លាញជំនឿទុកចិត្តហើយវាអាចប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះផលិតផលជាតិ។
សំណួ:-
១️-តើអ្នកណាជាអ្នកអនុញ្ញាតឲ្យទំនិញនាំចូលពីបរទេស
មានស្លាកជាអក្សរខ្មែរ ដោយគ្មានការបញ្ជាក់ប្រភពច្បាស់លាស់?
២️- តើផែស្ងួតដារលីងមានប្រព័ន្ធត្រួតពិនិត្យទំនិញ និងទម្ងន់រថយន្តពិតប្រាកដទេឬគ្រាន់តែជាទីឆ្លងកាត់ឯកសារ?
៣️-រថយន្តដឹកលើសទម្ងន់ ខ្ពស់ហួសទ្រុង1ឆ្លងកាត់ជញ្ជីងបានជារៀងរាល់ថ្ងៃ
តើជញ្ជីងថ្លឹងរថយន្ត ត្រួតពិនិត្យពិត
ឬត្រឹមតែ “មានឈ្មោះ” តែមិនមានអំណាច? ឬក៏ចាំថ្លឹងលុយ?
៤️- បើទំនិញទាំងនេះ គ្មានគុណភាព ឬប៉ះពាល់សុខភាពតើអ្នកណាជអ្នកទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ?
៥️-ហេតុការឃើញកើតឡើងហើយ
តើអាជ្ញាធរចាំបាច់ត្រូវរង់ចាំឲ្យមានអ្នកស្លាប់ ទើបចាប់ផ្តើមរឹតបន្តឹងមែនទេ?
((ជុំវិញករណីនេះ))មានការអះអាងថា ទំនិញជារបស់បុគ្គលមានតួនាទីមួយរូប
ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការបំភ្លឺជាសាធារណៈនៅឡើយទេ។
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំ ក្នុងនាមជាអ្នកនាំសម្លេងមហាជន
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំសូមស្នើសុំគោរពដល់អង្គភាពពាក់ព័ន្ធទាំងអស់សូមជួយបកស្រាយបំភ្លឺ និងត្រួតពិនិត្យ
សូមកុំឲ្យប្រព័ន្ធត្រួតពិនិត្យ
ក្លាយជាចំណុចខ្សោយ ដែលបង្កគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋ។
ព្រោះបញ្ហានេះមិនមែនជារឿងរថយន្តក្រឡាប់មួយគ្រឿងប៉ុន្តែជាសំណួរធំ
ទៅលើ ទំនិញដែលចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា វាយស្លាកកូតអក្សរខ្មែរ សុវត្ថិភាពផ្លូវ ជំនឿសង្គម និងកេរ្តិ៍ឈ្មោះជាតិ
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ទំនិញចេញពីច្រក ចូលផែរស្ងួតដារលីងខាងលើផងទានដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានASEANDAILYយើងស្នើសុំដល់ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាសារព័ត៌មានAEANDAILYយើង ខ្ញុំសង្ឃឹមថា លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុកស្រុកព្រះស្ដេច និង ស្ថានីយ៍ជញ្ជីងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដើម្បីធានាគុណភាពក្នុងការអនុវត្តន៏ច្បាប់និង ចរាចរណ៍ណែនាំរបស់ក្រសួង។
អង្គភាពសារព័ត៌មានAEANDAILYយើងខ្ញុំសង្ឃឹមថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
អង្គភាពសារព័ត៌មានASEAN DAILY ស្នើសុំដល់ ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង មេត្តាដាក់មន្រ្តីជំនាញត្រួតពិនិត្យផងទានដោយក្ដីអនុគ្រោះ
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាពុំមានចេតនាញុះញង់ទៅលើស្ថាប័នឬអង្គភាពពាក់ព័ន្ធមួយណាឡើយ ជាចុងក្រោយអង្គភាពសារព័ត៌មានASEANDAILYយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មានសូមអរគុណ
