Update !វគ្គ៥ ទីតាំងទី៥ តើលោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ បើកដៃអោយបុគ្គលមានលុយមានសិទ្ធិចាក់ដីចូលមាត់ច្រាំងទន្លេ លុបយកមាត់ច្រាំងទន្លេមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឬមួយយ៉ាងណា??  ករណីចាក់ដីលុបមាត់ច្រាំងទន្លេ បុកគ្រឹះសាងសង់សំណង់រឹង រំលោភបំពានមាត់ច្រាំងទន្លេធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បណ្ដែតបណ្ដាយអោយសាងសងជាហូរហែរ មិនរំខានដល់មន្រ្តីប្រចាំតំបន់


ផ្សាយចេញថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦

ក្រោយពីអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំបានចេញផ្សព្វផ្សាយសេចក្ដីរាយការណ៍ជូនដំណឹងបឋមជូនដល់លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ៤វគ្គ.រួចមកគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដដែល មិនមានសេចក្ដីបកស្រាយបំភ្លឺជូនមកអង្គភាពសារព័ត៍មានASEAN DAILY យើងខ្ញុំទេ

អូ. ហូ ទីតាំងមុនៗមិនទាន់បកស្រាយបំភ្លឺផង ផុសឡើងទីតាំងថ្មីកំពុងសាងសង់យ៉ាងគឃ្លើន.មិញញើត.សាងសងទាំងបំពាន. រំលោភយកដីតាមមាត់ច្រាំងទន្លេយ៉ាងគគ្រឹកក្នុងចំណុចសង្កាត់បាក់ខែង

តើម្ចាស់ទីតាំងខាងលើមានឥទ្ធិពលអ្វីបានជាតន្ត្រីប្រចាំតំបន់ហាក់ដូចជាស្ងៀមស្ងាត់មិនហ៊ានប៉ះឬមានអ្វីនៅពីក្រោយខ្នង ករណីចាក់ដីចូលមាត់ច្រាំងទន្លេ សាងសង់សំណង់រឹងបុកគ្រិះ រំលោភ យកដីមាត់ច្រាំងទន្លេ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ  សូមមន្ត្រី ប្រចាំតំបន់មេត្តាចុះត្រួតពិនិត្យផងទាន

ខណ្ឌជ្រោយចង្វារ ៖ មានករណី ចាក់ដីចូលមាត់ច្រាំងទន្លេ សាងសង់សំណង់រឹងបុកគ្រឹះ រំលោភបំពាន ដីចំណីមាត់ច្រាំងទន្លេ យ៉ាងគឃ្លើនមិនញញើតនិងច្បាប់ ស្ថិតនៅ សង្កាត់បាក់ខែង ចំណែកមន្ត្រីប្រចាំតំបន់កំពុងរក្សាភាពស្ងៀមស្ងាត់ឬកំពុងដេកលុងលក់ តើការចាក់ដីចូលមាត់ច្រាំងទន្លេ សាងសង់សំណង់រឹងបុកគ្រិះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណា ? សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។

អង្គភាពសារព័ត៌មានASEAN DAILY យើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក លឹមសុភា  អភិបាលខណ្ឌជ្រោយចង្វារ ម្ដងទៀត សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់ចាក់ដីចូលមាត់ច្រាំងទន្លេ ទាំងបំពាន រំលោភលើដីមាត់ច្រាំងទន្លេ ដែលជាសម្បត្តិរដ្ឋ

យោងតាមរូបភាពដែលអង្គភាពសារព័ត៌មាន ASEAN DAILY យើង បានចុះផ្ដឹតយករូបភាព និងសូមធ្វើសេចក្តីតើរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។

តើការចាក់ដីចូលមាត់ច្រាំងទន្លេសាងសង់សំណង់រឹងបុកគ្រឹះ រំលោភ ចូលមាត់ច្រាំងទន្លេខាងលើ រឹងជាងការអនុវត្តច្បាប់  ឬមួយអនុក្រិត្យខ្លាំងជាង ?

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានASEAN DAILY យើងស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី រៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចាក់ដីចូលមាត់ច្រាំងទន្លេ សាងសង់សំណង់រឹងបុកគ្រឹះ រំលោភបំពានដីមាត់ច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។

អង្គភាពសារព័ត៌មានASEAN DAILY យើងសង្ឃឹមថា  ក្រសួងធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញនិងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ  ដោយក្តីអនុគ្រោះ ។

អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំរដ្ឋមន្ត្រី ក្រសួង រ៉ែនិងថាមពលរាជធានីភ្នំពេញជួយស្រាយបំភ្លឺក្នុងករណីខាងលើតើមានសុំច្បាប់អនុញ្ញាតដែរឬទេដោយក្ដីអនុគ្រោះ។
អង្គភាពសារព័ត៌មានASEAN DAILY យើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ

ព័ត៌មានដែលជាប់ទាក់ទង