ខណ្ឌព្រែកព្នៅ! ករណីបុកគ្រឹះសាងសង់សំណង់រឹង តើបុគ្គលមានលុយ មានសិទ្ធិសាងសង់សំណង់រឹង បុកគ្រិះបានយ៉ាងស្រួលឬយ៉ាងណា??

តើម្ចាស់ទីតាំងដែលកំពុងបុកគ្រឹះសាងសង់សំណង់រឹងមានឥទ្ធិពលអ្វីបានជាមន្ត្រីប្រចាំតំបន់ហាក់ដូចជាស្ងៀមស្ងាត់មិនហ៊ានប៉ះឬមានអ្វីនៅពីក្រោយខ្នង ករណីចាក់ដីចូលមាត់ច្រាំងទន្លេ សាងសង់សំណង់រឹងបុកគ្រិះ រំលោភ យកដី មាត់ច្រាំងទន្លេ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សូមមន្ត្រី ប្រចាំតំបន់មេត្តាចុះត្រួតពិនិត្យផងទាន វគ្គ១
ផ្សាយចេញនៅថ្ងៃទី០៤ ខែឆ្នាំ២០២៦
ភ្នំពេញ ៖ មានករណី ចាក់ដីចូលមាត់ច្រាំងទន្លេ សាងសង់សំណង់រឹងបុកគ្រឹះ រំលោភបំពាន ដីចំណីមាត់ច្រាំងទន្លេ យ៉ាងគឃ្លើនមិនញញើតនិងច្បាប់ ស្ថិតនៅ សង្កាត់ព្រែកព្នៅ ចំណែកមន្ត្រីប្រចាំតំបន់កំពុងរក្សាភាពស្ងៀមស្ងាត់ឬកំពុងដេកលុងលក់ តើការចាក់ដីចូលមាត់ច្រាំងទន្លេ សាងសង់សំណង់រឹងបុកគ្រិះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណា សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។
ប្រជាពលរដ្ឋ និងសាធារណជន រង់ចាំមើលការបកស្រាយ និងចំណាត់ការតាមផ្លូវច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចជុំវិញករណីសំណង់សាងសង់ឡូយចូលទន្លេមួយនេះដោយក្តីសង្ឃឹម
អង្គភាពសារព័ត៌មានASEAN DAILY យើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់ចាក់ដីចូលមាត់ច្រាំងទន្លេ ទាំងបំពាន រំលោភលើដីមាត់ច្រាំងទន្លេ ដែលជាសម្បត្តិរដ្ឋ
យោងតាមរូបភាពសារព័ត៌មានយើង បានចុះថតយករូបភាពនិងសូមធ្វើសេចក្តីតើរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដីចូលមាត់ច្រាំងទន្លេសាងសង់សំណង់រឹងបុកគ្រឹះ រំលោភ ចូលមាត់ច្រាំងទន្លេខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានASEAN DAILY យើងស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី រៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចាក់ដីចូលមាត់ច្រាំងទន្លេ សាងសង់សំណង់រឹងបុកគ្រឹះ រំលោភបំពានដីមាត់ច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានASEAN DAILY យើងសង្ឃឹមថា ក្រសួងធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញនិងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំរដ្ឋមន្ត្រី ក្រសួង រ៉ែនិងថាមពលរាជធានីភ្នំពេញជួយស្រាយបំភ្លឺក្នុងករណីខាងលើតើមានសុំច្បាប់អនុញ្ញាតដែរឬទេដោយក្ដីអនុគ្រោះ។
អង្គភាពសារព័ត៌មានASEAN DAILY យើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ
