ស្រុក ពញាឮ!តើម្ចាស់សំណង់សាងសង់សំណង់ឹរឹង បុកគ្រឹះធ្វើរបងសាងសង់ រំលោភបំពានដីមាត់ផ្ទៃទន្លេរបំពានច្បាប់ ជានរណា?? តាមប្រភពច្បាស់ការអោយដឹងថា សំណង់កំពុងសាងសងនៅចំនុច ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ករណីយកចំណីដីមាត់ច្រាំងទន្លេ ដែលជាសម្បត្តិ រដ្ឋ កំពុងបុកគ្រឹះសាងសង់សំណង់រឹង សាងសង់របង ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តែមន្រ្តីប្រចាំតំបន់ ហាក់បីដូចជានៅរក្សាភាពស្ងៀមស្ងាត់ធ្វើមើលមិនឃើញ .ឬមានអ្វីនៅពីក្រោយខ្នងទើបសាងសង់បានដោយរលូនបែបនេះ? តើសំណង់រឹងបុកគ្រឹះខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?

ផ្សាយចេញថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៦
ករណីសាងសង់សំណង់រឹង បុកគ្រឹះ សាងសង់សំណង់រឹង ធ្វើរបង កំពុងតែសាងសង់រំលោភ បំពាន យកផ្ទៃចំណីមាត់ច្រាំងទន្លេ ដីរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅឃុំពញាឮ ស្រុកពញាឮ សូមមន្ត្រី ប្រចាំតំបន់ចុះត្រួតពិនិត្យផងទាន
វគ្គ១
ខេត្តកណ្តាល ៖ មានករណី បុកគ្រិះ សាងសង់សំណង់រឹង រំលោភបំពាន ដីចំណីមាត់ច្រាំងទន្លេ ឃើញមានជាងសំណង់ជាច្រើនកំពុងតែសាងសង់ យ៉ាងគឃ្លើន ចំណែកមន្ត្រីប្រចាំតំបន់កំពុងតែដេកលុងលក់ តើសំណង់សាងសង់ខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណា សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។
អង្គភាពសារព័ត៌មានASEAN DAILY យើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់សំណង់សាងសង់បុកគ្រិះ សាងសង់សំណង់រឹង ទាំងបំពាន រំលោភលើដីចំណីមាត់ច្រាំងទន្លេ ដែលជាសម្បត្តិរដ្ឋ
យោងតាមរូបភាពសារព័ត៌មាន អាស៊ានដេលី យើង បានចុះថតយករូបភាព និងសូមធ្វើសេចក្តីតើរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើសំណង់រឹងខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីអូរ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មាន ASEAN DAILY យើងស្នើសុំ លោក កាន ណារិទ្ធប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលបុកគ្រិះសាងសង់សំណង់រឹង បុកគ្រឹះធ្វើរបង ចូលចំណីទន្លេរដីរដ្ឋ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងសង្ឃឹមថា លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាលនិងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំមន្ទីរ រ៉ែនិងថាមពល ខេត្តកណ្តាល ជួយស្រាយបំភ្លឺក្នុងករណីខាងលើតើមានសុំច្បាប់អនុញ្ញាតដែរឬទេដោយក្ដីអនុគ្រោះ
អង្គភាពអ្នកសារព័ត៌មាន ASEAN DAILY យើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។
