Update !វគ្គ៣ ទីតាំងសំណង់បុកគ្រឹះចូលដីស្ទឹង រំលោភបំពាន លើដីរដ្ឋ បុកគ្រឹះសាងសង់សំណង់រឹងយកជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោយពីអង្គភាពសារព័ត៍មានASEAN DAILY យើងខ្ញុំបានរាយការណ៍ជាដំណឹងសូមធ្វើការកិច្ចសម្ភាសន៍ទៅលោក ពៅ គីមលីអភិបាលរង ក្រុងតាខ្មៅ ពាក់ព័ន្ធនិងករណីយកចំណីដីរដ្ឋ បុកគ្រឹះសាងសង់សំណង់រឹង ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មន្ត្រីប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់សំណង់នៅតែបន្តសាងសង់ជាធម្មតា តើមានអ្វីនៅពីក្រោយខ្នងទើបសំណង់ខុសច្បាប់ខាងលើនៅតែមានសិទ្ធិបន្តសាងសង់ ឬឲ្យតែបុគ្គលមានលុយមានសិទ្ធិសាងសង់បានស្រេចតែចិត្តឬយ៉ាងណា?? តើសំណង់រឹងខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?

ផ្សាយចេញនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំសាកសួរទៅលោក ពៅ គីមលីអភិបាលរងក្រុងតាខ្មៅ ពាក់ព័ន្ធករណីខាងលើតែលោកអភិបាលរងបានជ្រាបជាព័ត៌មានហើយក៏សូមអោយអង្គភាពយើងខ្ញុំរងចាំ គាត់បានចាត់អោយមន្រ្តីជំនាញនិងលោកចៅសង្កាត់តាក្ដុល ចុះធ្វើការស្រាវជ្រាវដោយផ្ទាល់
តែមកទល់ពេលនេះរយៈពេល 2 ខែមកហើយ សំណង់មិនរួសរើ មិនផ្អាកតែនៅតែបន្តសាងសង់បានដោយរលូន។
ឬមួយលោកអភិបាលក្រុងតាខ្មៅបើកដៃឲ្យបុគ្គលមានលុយឆ្លៀតឱកាស រំលោភបំពានយកដីស្ទឹងឬយ៉ាងណា?
សូមសំណូមពរយ៉ាងទទូចដល់៖ អាជ្ញាធរខណ្ឌច្បារអំពៅ មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាចុះទៅត្រួតពិនិត្យមើលទីតាំងការដ្ឋានខាងលើនេះជាបន្ទាន់ ថាតើការសាងសង់លយចូលចំណីទន្លេដ៏ជ្រៅបែបនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ?
ប្រជាពលរដ្ឋ និងសាធារណជន រង់ចាំមើលការបកស្រាយ និងចំណាត់ការតាមផ្លូវច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចជុំវិញករណីសំណង់លយចូលទន្លេមួយនេះដោយក្តីសង្ឃឹម។
តើទីតាំងកំពុងតែសាងសង់សំណង់រឹងបុកគ្រឹះយកដីចំណីច្រាំង ស្ទឹង បុកគ្រឹះសាងសង់រឹងខាងលើមានអ្វីនៅពីក្រោយខ្នង ទើបមន្ត្រីប្រចាំតំបន់មិនហ៊ានប៉ះ។
ករណីសាងសង់សំណង់រឹង បុកគ្រឹះ សាងសង់ រំលោភ យកចំណីដីរដ្ឋ ធ្វើជាកម្មសិទ្ធិ នៅសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល សូមមន្ត្រី ប្រចាំតំបន់ចុះត្រួតពិនិត្យផងទាន
ខេត្តកណ្តាល ៖ មានករណី បុកគ្រិះ សាងសង់សំណង់រឹង រំលោភបំពាន ដីចំណីច្រាំងស្ទឹង យ៉ាងគឃ្លើន ចំណែកមន្ត្រីប្រចាំតំបន់កំពុងតែដេកលុងលក់ តើសំណង់សាងសង់ខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណា សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក ឃឹម សំភារ អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់សំណង់សាងសង់បុកគ្រិះសាងសង់សំណង់រឹងទាំងបំពាន រំលោភលើដីចំណីច្រាំង ដែលជាសម្បត្តិរដ្ឋ
យោងតាមរូបភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ បានចុះថតយករូបភាព និងសូមធ្វើសេចក្តីតើរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើសំណង់រឹងខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីស្ទឹង។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានយើងស្នើសុំ លោក កាន ណារិទ្ធប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលបុកគ្រិះសាងសង់សំណង់រឹង បុកគ្រឹះធ្វើរបង ចូលដីអូរចំណីដីរដ្ឋ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានASEAN DAILY យើងសង្ឃឹមថា លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាលនិងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានASEAN DAILY យើង ខ្ញុំស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មាន ASEAN DAILY ខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។
