ករណីចាក់ដីរំលោភចូលចំណីបឹងជាសម្បត្តិរដ្ឋ (ជាបឹងធម្មជាតិ)នៅទល់មុខមណ្ឌលសុខភាព ស្ថិតនៅឃុំបុរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មន្ត្រីប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់សំណង់នៅតែបន្តធ្វើសកម្មភាពជាធម្មតា តើមានអ្វីនៅពីក្រោយខ្នងទើបការចាក់ដីរំលោភបំពានចូលចំណីបឹង ខុសច្បាប់ខាងលើនៅតែមានសិទ្ធិធ្វើជារៀងរាល់ថ្ងៃឬឲ្យតែបុគ្គលមានលុយមានសិទ្ធិរំលោភយកដីដែលជាសម្បត្តិរដ្ឋបានស្រេចតែចិត្តឬយ៉ាងណា??

តើការចាក់ដីចូលផ្ទៃបឹងជាបឹងធម្មជាតិខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?
ផ្សាយចេញនៅថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៦
ខេត្តតាកែវ ៖ ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា មានករណីបុគ្គលមានលុយមានសិទ្ធិចាក់ដីរំលោភចូលចំណីបឹង (ជាបឹងធម្មជាតិ) ដែលនៅទល់មុខមណ្ឌលសសុខភាព ដោយពួកគាត់បានសង្ស័យថា អាជ្ញាធរពាក់ព័ន្ធបើកឱ្យចាក់ដីរំលោភបំពានយកដីបឹង ដែលជាសម្បត្តិរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយពួកគាត់សង្ស័យថា ជាបុគ្គលមានលុយ ទើបអាចធ្វើបាន ប្រសិនបើពលរដ្ឋធម្មតាវិញ ចាក់ដីចូលចំណីបឹងតែ ១ឡាន ពិតណាស់ គឺត្រូវមានទោសទណ្ឌ ពីបទរំលោភចូលដីបឹងមិនខានឡើយ
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំ បានទំនាក់ទំនងទៅធ្វើកិច្ចសម្ភាសន៍ ដើម្បីសុំការបំភ្លឺពីសំណាក់លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ លោកបានបញ្ជាក់ប្រាប់ឱ្យទៅសាកសួរ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ ទៅដឹងហើយ ។ ចំណែកលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ បានឱ្យទៅសាកសួរទៅការិយាល័យសុរិយោដីស្រុកបូរីជលសារ ទៅវិញ មិនអស់ចិត្តអង្គភាពយើងក៏បានខលទៅសួរ ប្រធានការិយាល័យសុរិយោដីស្រុក លោកក៏បានឱ្យទៅសួរ ប្រធាការិល័យសេដ្ឋកិច្ចសហគមន អង្គភាពយើង ក៏បន្តខលទៅសាកសួរបន្ត ពេលខលចូល ក៏ប្រាប់ថា ខ្ញុំជាអ្នកនៅខេត្តតាកែវ មិនបានដឹងរឿងនោះទេ ។
តើមានរឿងអ្វីនៅពីក្រោយខ្នង បានជាមន្ត្រីពាក់ព័ន្ធមួយចំនួន ឆ្លើយយករួចខ្លួន ដោយរុញច្រានដាក់គ្នាពីមួយទៅមួយបែបនេះ ? ឆ្លើយដោយគ្មានទំនួលខុសត្រូវ ក្នុងនាមជាមន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ ហើយជាមន្ត្រីដែលមានតួនាទី ការពារធនធានធម្មជាតិ មិនគួរបណ្ដែតបណ្ដោយឱ្យបុគ្គលមួយចំនួន មកបំពានច្បាប់បែបនេះឡើយ ។
ប្រសិនបើនៅតែបន្តឱ្យមានបុគ្គលមានលុយមានអំណាច មកចាក់ដីរំលោភយកដីបឹង ដែលជាសម្បត្តិរបស់រដ្ឋ តាមអំពើចិត្តបែបនេះ ច្បាស់ណាស់ថា ពិតជាផ្ទៃបឹង នឹងរួមតូចបណ្ដើរៗហើយ និងជាគំរូ មិនល្អ សម្រាប់បុគ្គលផ្សេងទៀត ឬមួយកន្ទេលធំបន្លំដេកក្បាលទំពែកកន្លះកោ និងមួយវិញទៀត អ្នកដែលហ៊ានចាក់ដីរំលោភចូលបឹងនេះ មានអ្វីទើបមន្ត្រីប្រចាំតំបន់ មិនហ៊ានហាមឃាត់។
ករណី ចាក់ដីចូលបឹងរំលោភបំពាន យ៉ាងគឃ្លើន ចំណែកមន្ត្រីប្រចាំតំបន់កំពុងតែដេកលុងលក់ ដឹងធ្វើមិនដឹងឬឃើញធ្វើមិនឃើញ តើការចាក់ដីចូលបឹងដែលជាបឹងធម្មជាតិខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណា សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្ត សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់ចាក់ដីលុបចូលផ្ទៃបឹងទាំងបំពាន រំលោភលើដីចំណីដីបឹងដែលជាសម្បត្តិរដ្ឋ
យោងតាមរូបភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ បានចុះថតយករូបភាព និងសូមធ្វើសេចក្តីតើរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដីរំលោភបំពានដីរដ្ឋខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីស្ទឹង។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
ប្រជាពលរដ្ឋ រស់នៅតំបន់នោះ បានធ្វើការសំណូមពរ ទៅដល់លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងអាជ្ញាធរ ក្រសួងពាក់ព័ន្ធ ជាពិសេស ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងធនធានទឹក មេត្តាចុះស៊ើបអង្កេត និងស្រាវជ្រាវបញ្ហាខាងលើនេះផង ដើម្បីឲ្យពួកគាត់ងាយស្រួលការពារដីបឹង (ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ)
អង្គភាពសារព័ត៌មានASEAN DAILY យើងសង្ឃឹមថា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ និងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានASEAN DAILY យើង ខ្ញុំស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម វី សំណាងអភិបាលនៃ គណៈអភិបាល ខេត្តតាកែវ និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មាន ASEAN DAILY ខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាញុះញង់ទៅលើអង្គភាពពាក់ព័ន្ធមួយណាឡើយ។និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។
