ករណីចាក់ដីចូលឆ្នេរសមុទ្ររំលោភបំពាន ដីចំណីឆ្នេរសមុទ្រសាងសង់សំណង់រឹង បុកគ្រឹះ យកឆ្នេរសមុទ្របានយ៉ាងគឃ្លើនមិនញញើតនិងច្បាប់ អាងមានលុយមានមានសិទ្ធិសាងសង់បំពានច្បាប់ឬយ៉ាងណា?? ទីតាំងចាក់ដីរំលោភបំពានចូលចំណីឆ្នេរសមុទ្រ ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុង វគ្គ១ ផ្សាយចេញថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៦

 


បុគ្គលមានលុយ  ទើបអាចធ្វើបាន ទីតាំងចាក់ដីចូលឆ្នេរសមុទ្រ ស្ថិតនៅស្រុកស្រែអំបិល  ចំណែកមន្ត្រីប្រចាំតំបន់កំពុងរក្សាភាពស្ងៀមស្ងាត់ ឬកំពុងដេកលុងបណ្ដែតបណ្ដោយឱ្យបុគ្គលឆ្លៀតឱកាសរំលោភបំពានលើដីមាត់ឆ្នេរសមុទ្រ សាធារណរដ្ឋ បានយ៉ាងគឃ្លើននិងបំពានច្បាប់។
តើការចាក់ដីចូលមាត់ឆ្នេរសមុទ្រខាងលើ មានលិខិតអនុញាត ឬមួយយ៉ាងណា? ប្រហែលជាខ្លាចឥទ្ធិពលនិងទឹកលុយម្ចាស់ទីតាំងខាងលើហើយទេដឹង ??
តាមប្រភពប្រជាពលរដ្ឋបានផ្ដល់ព័ត៌មាននិងថតសកម្មភាពឡានដឹកដីយកអាចម៍ដីចាក់ចូលមាត់ឆ្នេរសមុទ្រកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦បានដោយមិនរំខានដល់មន្ត្រីប្រចាំតំបន់។
សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។

ខេត្តកោះកុង! ករណីចាក់ដីចូលឆ្នេរសមុទ្រ រំលោភបំពានយកដីមាត់ឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាក់ស្ដែង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីពលរដ្ឋ នៅរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៦នេះ ក្រុមការងារសារព័ត៌មានASENA DAILY យើង ខ្ញុំបានចុះទៅដល់ទីតាំងកន្លែងជាក់ស្តែង និងបានឃើញថាពិតជាមានការចាក់ដី សាងសង់សំណង់រឹងរំលោភ ចូលមាត់ឆ្នេរសមុទ្រពិតប្រាកដមែន

ប្រជាពលរដ្ឋ​សូមសំណូមពរយ៉ាងទទូចដល់៖ អាជ្ញាធរស្រុកស្រែអំបិល មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាចុះទៅត្រួតពិនិត្យមើលទីតាំងការដ្ឋានខាងលើនេះជាបន្ទាន់ ថាតើការសាងសង់លយចូលចំណីទន្លេដ៏ជ្រៅបែបនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ?
​ប្រជាពលរដ្ឋ និងសាធារណជន រង់ចាំមើលការបកស្រាយ និងចំណាត់ការតាមផ្លូវច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចជុំវិញករណីសំណង់លយចូលទន្លេមួយនេះដោយក្តីសង្ឃឹម។

អង្គភាពសារព័ត៌មានASEAN DAILY យើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល  សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់ចាក់ដីចូលមាត់ឆ្នេរសមុទ្រ ទាំងបំពាន រំលោភលើដីមាត់ច្រាំងឆ្នេរសមុទ្រដែលជាសម្បត្តិរដ្ឋ

យោងតាមរូបភាពនិងវីដេអូដែលអង្គភាពសារព័ត៌មានយើង បានចុះថតយករូបភាពបាន និងសូមធ្វើសេចក្តីរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។

តើការចាក់ដី រំលោភបំពានចូលមាត់ច្រាំងឆ្នេរសមុទ្ររំលោភបំពានចូលដីមាត់ច្រាំងឆ្នេរសមុទ្រខាងលើ  រឹងជាងការអនុវត្តច្បាប់  ឬមួយអនុក្រិត្យខ្លាំងជាង ?

យោងតាមអនុក្រឹត្យ និងបទបញ្ញត្តិជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា ការកំណត់ទំហំដីចំណីឆ្នេរសមុទ្រ ឆ្នេរទន្លេ ស្ទឹង ព្រែក និងបឹង ត្រូវបានកំណត់យ៉ាងច្បាស់លាស់ ដើម្បីការពារបរិស្ថាន និងរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ការចាក់ដីរំលោភចូលក្នុងតំបន់ចំណីទាំងនេះ ឬចាក់ចូលក្នុងប្រភពទឹកផ្ទាល់ គឺត្រូវហាមឃាត់ជាដាច់ខាត លើកលែងតែមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាលសម្រាប់គម្រោងអភិវឌ្ឍន៍សាធារណៈ។
ខាងក្រោមនេះជាចម្ងាយដីចំណីដែលត្រូវបានការពារ និងហាមឃាត់មិនឱ្យមានការទន្ទ្រាន ឬចាក់ដីធ្វើជាកម្មសិទ្ធិឯកជន៖
១. តំបន់ឆ្នេរសមុទ្រ
ផ្អែកតាមសេចក្តីសម្រេចស្តីពីការគ្រប់គ្រងតំបន់ឆ្នេរ៖
* ចម្ងាយកំណត់៖ ចាប់ពី ១០០ ម៉ែត្រ ឡើងទៅ ដោយគិតចាប់ពីខ្សែទឹកជោរខ្ពស់បំផុតនៃទឹកសមុទ្រមកលើគោក។
* តំបន់នេះត្រូវរក្សាទុកជាដីចំណីឆ្នេរ (សាធារណៈ) សម្រាប់បម្រើឱ្យផលប្រយោជន៍បរិស្ថាន និងទេសចរណ៍។

> ផលវិបាកផ្លូវច្បាប់៖ ការចាក់ដី ឬសាងសង់សំណង់ណាមួយចូលក្នុងដីចំណី ឬក្នុងផ្ទៃទឹកទាំងនេះដោយគ្មានច្បាប់អនុញ្ញាត ត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹងការរុះរើ ឬកាយចេញដោយបង្ខំ ផាកពិន័យជាប្រាក់ និងអាចឈានទៅដល់ការជាប់ពន្ធនាគារ ទៅតាមច្បាប់ស្តីពីទឹក និងការគ្រប់គ្រងទឹក ឬច្បាប់ភូមិបាល។

អង្គភាពសារព័ត៌មានASEAN DAILY យើងស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញសូមមេត្តាជួយបើកបង្ហាញម្ចាស់កម្មសិទ្ធិអចលនទ្រព្យដែលកំពុងសាងសង់សំណង់រំលោភបំពានចំណីដីរដ្ឋដែលមានទីតាំងដូចខាងលើ ហើយកំពុងសាងសង់  ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ហើយដីនោះមានទទឹងនិងបណ្ដោយប៉ុន្មានម៉ែត្រដោយក្ដីអនុគ្រោះ

អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំស្មើសុំឯកឧត្តម  ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមមេត្តាជួយពិនិត្យមើល ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចាក់ដីចូលមាត់ច្រាំងទន្លេរំលោភបំពានមាត់ច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំឯកឧត្តម កែវ រតនៈ  រដ្ឋមន្ត្រី ក្រសួង រ៉ែនិងថាមពលរាជធានីភ្នំពេញជួយស្រាយបំភ្លឺក្នុងករណីខាងលើតើមានសុំច្បាប់អនុញ្ញាតដែរឬទេដោយក្ដីអនុគ្រោះ

ព័ត៌មានដែលជាប់ទាក់ទង