“តើត្រូវចាំឱ្យមានមនុស្ស ស្ល /ាប់ ឬមានគ្រោះថ្នាក់ចរាចរណ៍សិន មែនទេ ទើបអាជ្ញាធរព្រមចុះរៀបចំសណ្តាប់ធ្នាប់? 🛑ស្ល/ា/ប់/លើទ្រូងផ្លូវសាធារណៈ ព្រោះតែគ្មានផ្លូវដើរ! 🙏

(ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦)

ប្រជាពលរដ្ឋ កម្មករ-កម្មការិនីរោងចក្រ និងកូនចៅសិស្សសាលារាប់ពាន់នាក់នៅតំបន់ ផ្សារទួលពង្រ សង្កាត់ចោមចៅទី១ កំពុងប្រថុយជីវិតដើរលើទ្រូងផ្លូវលាយឡំជាមួយឡានម៉ូតូទាំងភ័យខ្លាចរាល់ថ្ងៃ! ហេតុអ្វីបានជាពួកគាត់ត្រូវមកប្រថុយជីវិតបែបនេះ? គឺព្រោះតែចិញ្ចើមផ្លូវសាធារណៈទាំងមូល ត្រូវបានក្រុមអាជីវករមួយចំនួនរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដាក់តូបបិទផ្លូវជិតឈឹង និងតម្លើងផ្លាកសញ្ញាលយមកបាំងផ្លូវយ៉ាងអាណាធិបតេយ្យបំផុត!
តើច្បាប់រៀបចំសណ្តាប់ធ្នាប់សាធារណៈមានបម្រើជូនប្រជាពលរដ្ឋទូទៅដែរឬទេ? ឬមួយមានច្បាប់តែនៅលើក្រដាស ហើយទុកឱ្យមុខ ផ្សារទួលពង្រ ក្លាយជាតំបន់អនាធិបតេយ្យតាមអំពើចិត្តបែបនេះ? ពេលល្ងាចកកស្ទះខ្លាំង កម្មករចេញពីធ្វើការហត់នឿយផង ត្រូវមកហាលខ្យល់ហាលថ្ងៃប្រថុយគ្រោះថ្នាក់ចរាចរណ៍លើទ្រូងផ្លូវថែមទៀត តើភាពឈឺចាប់ និងការតូចចិត្តរបស់រាស្ត្រជារឿងលេងសើចមែនទេ?
សូមគោរពសួរទៅកាន់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក សក់ កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ៖ តើលោកបានជ្រាបពីទុក្ខលំបាកដ៏ធ្ងន់ធ្ងរនេះដែរឬទេ?
ប្រជាពលរដ្ឋម្ចាស់ឆ្នោត សូមស្នើសុំនិងទាមទារយ៉ាងដាច់អហង្ការ ឱ្យអាជ្ញាធរចុះអន្តរាគមន៍កាត់ផ្លាកសញ្ញាពាណិជ្ជកម្មលយចូលផ្លូវ និងរុះរើតូបដែលបិទផ្លូវថ្មើរជើងនេះចេញជាបន្ទាន់! យើងមិនត្រូវការរបាយការណ៍សន្យាខ្យល់ ឬការមើលរំលងទុក្ខលំបាករបស់រាស្ត្រនោះទេ យើងត្រូវការសកម្មភាពជាក់ស្តែង និងសុវត្ថិភាពផ្លូវដើរត្រឡប់មកវិញ! 📢🛑🚶‍♂️🚶‍♀️”

ព័ត៌មានដែលជាប់ទាក់ទង