រឿងក្ដៅបន្តវគ្គទី៧អាថ៌កំបាំងក្រោយលិខិតបំភ្លឺមួយសន្លឹកតើមានអ្វីលាក់បាំងទើបអាជ្ញាធរស្រុកស្រែអំបិលស្ងាត់ស្ងៀមមិនហ៊ានបង្ហាញឯកសារកាត់ឆ្វៀលជាសាធារណៈ


​អង្គភាពព័ត៌មានASEANDAILYសូមបន្តតាមដានសំណុំរឿងដ៏ក្ដៅគគុកពាក់ព័ន្ធនឹងការសាងសង់ផ្ទះ០៣ខ្នងនិងការកាន់កាប់ដីនៅជើងភ្នំស្ថិតក្នុងភូមិជ្រោយឃុំបឹងព្រាវស្រុកស្រែអំបិលខេត្តកោះកុងថ្មីៗនេះយើងខ្ញុំទទួលបានលិខិតបំភ្លឺមួយសន្លឹកពីរដ្ឋបាលស្រុកស្រែអំបិលរួមជាមួយនឹងរូបភាពមួយចំនួននៃទីតាំងជាក់ស្តែង
​យោងតាមសេចក្តីបំភ្លឺចុះថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៦រដ្ឋបាលស្រុកបានអះអាងថាលំនៅឋានទាំងនេះត្រូវបានសាងសង់តាំងពីអំឡុងពេលកូវីដ១៩លើទីតាំងដែលមានដំណាំហូបផ្លែនិងស្ថិតនៅក្នុងតំបន់កាត់ឆ្វៀលនៃអនុក្រឹត្យលេខ១៤៦ក្នុងនាមជាអ្នកសារព័ត៌មានដែលឈរលើគោលការណ៍តម្លាភាពអង្គភាពយើងខ្ញុំបានធ្វើការស្នើសុំយ៉ាងទទូចទៅកាន់មន្ត្រីពាក់ព័ន្ធជាពិសេសរដ្ឋបាលស្រុកនិងរដ្ឋបាលខេត្តកោះកុងឱ្យជួយបង្ហាញឯកសារគតិយុត្តឬប្លង់កាត់ឆ្វៀលជាក់ស្តែងដើម្បីជាសំអាងរឹងមាំនិងលុបបំបាត់មន្ទិលសង្ស័យរបស់មហាជន
​ផ្ទុយទៅវិញអ្វីដែលសាធារណជននិងអង្គភាពយើងខ្ញុំទទួលបានគឺត្រឹមតែភាពស្ងាត់ស្ងៀមការមិនហ៊ានបង្ហាញឯកសារផ្លូវច្បាប់ជាសំអាងក្រៅពីលិខិតរដ្ឋបាលមួយសន្លឹកនេះបានធ្វើឱ្យមហាជនកាន់តែមានចម្ងល់យ៉ាងខ្លាំងតើការចេញលិខិតបំភ្លឺនេះគ្រាន់តែធ្វើឡើងដើម្បីឱ្យតែបានៗឬមួយក៏មានភាពមិនប្រក្រតីណាមួយនៅពីក្រោយទើបអាជ្ញាធរស្ទាក់ស្ទើរក្នុងការបង្ហាញឯកសារជាទូទៅប្រសិនបើការកាន់កាប់និងការសាងសង់នោះពិតជាស្របច្បាប់មែនហេតុអ្វីការបង្ហាញឯកសារជាសាធារណៈក្លាយជារឿងដ៏លំបាកទៅវិញ
​អង្គភាពព័ត៌មានASEANDAILYនៅតែប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានដោយរក្សាជំហរទាមទារឱ្យមានការបំភ្លឺដោយផ្អែកលើឯកសារច្បាប់ត្រឹមត្រូវនិងតម្លាភាពមិនមែនត្រឹមតែការអះអាងទទេនោះទេយើងខ្ញុំសូមគោរពអំពាវនាវជាថ្មីដល់ថ្នាក់ដឹកនាំខេត្តកោះកុងនិងក្រសួងពាក់ព័ន្ធថ្នាក់ជាតិមេត្តាចុះពិនិត្យស្រាវជ្រាវករណីនេះឱ្យបានស៊ីជម្រៅបន្ថែមទៀតដើម្បីការពារទ្រព្យសម្បត្តិរដ្ឋនិងស្វែងរកការពិតជូនសង្គម
​ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី៣០ខែសីហាឆ្នាំ២០២៦

ព័ត៌មានដែលជាប់ទាក់ទង