ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បានអញ្ជើញ​ជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល»

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បានអញ្ជើញ​ជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន, ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានអាជ្ញាធរ និងអ្នកសារព័ត៌មានជាង ៦០០ នាក់ចូលរួម។

ឆ្លៀត​ក្នុងឱកាស​នោះ​ ឯកឧត្តម​ រដ្ឋ​មន្ត្រី​ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្ត្រីព័ត៌មាន និងអ្នកសហការរៀបចំកម្មវិធីទាំងអស់ជាពិសេសសមគមអេឡេចត្រូនិច MSJ ដែលបានសហការរៀបចំឱ្យមានវេទិកាសម្រាប់ការសិក្សា ការផ្លាស់ប្តូរបទពិសោធ និងការពិភាក្សាអំពីបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មាននៅថ្ងៃនេះឡើង។

ជាមួយគ្នា​នោះ​ដែរ​ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ បានចាត់ទុកសិក្ខាសាលានេះថា «មានសារៈសំខាន់ជាពិសេស ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងគុណភាពសារព័ត៌មាន កិត្តិយសរបស់អ្នកសារព័ត៌មាន សិទ្ធិរបស់ប្រជាពលរដ្ឋ និងទំនុកចិត្តសាធារណៈ»។

ឯកឧត្តម​បន្ថែមទៀតថា យើងជួបជុំគ្នានៅថ្ងៃនេះ មិនមែនដើម្បីនិយាយតែអំពីអ្វីដែលអ្នកសារព័ត៌មានអាចធ្វើបាននោះទេ ប៉ុន្តែដើម្បីពិភាក្សាអំពីអ្វីដែលអ្នកសារព័ត៌មានគួរធ្វើ អ្វីដែលត្រូវប្រុងប្រយ័ត្ន និងរបៀបអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។

 

ផ្សាយ​:ថ្ងៃទី​២៤ ខែតុលា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS?

រូបថតដោយ ឡុង ដេវីត

 

 

ព័ត៌មានដែលជាប់ទាក់ទង