អភិបាលរងខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមបរិច្ចាគថវិកាសប្បុរសធម៌ ដេីម្បីជូនដល់មន្ទីរពេទ្យគន្ធបុប្ផា.

(ព្រះសីហនុ)៖ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគំតន្ត្រីសប្បុរសធម៌របស់ក្រុមចម្រៀង Monaco Boys ដើម្បីរៃអង្គាសថវិកាជូន ដល់មន្ទីរពេទ្យគន្ធបុប្ផា នៅសណ្ឋាគារ Novotel ស្ថិតនៅសង្កាត់៣ ក្នុងក្រុងព្រះសីហនុ ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំវិហារកាតូលិក លោក មីឆែល (St. Mechael), លោក អេយុប យូលៀនតូ នាយកគ្រប់គ្រងទូទៅ Novetel Sihanoukville Holiday Resort និងសប្បុរសជនមកពីបណ្តាស្ថាប័នរដ្ឋ និងឯកជនជាច្រេីនរូបទៀតផងដែរ។
លោក សាមុត សុធារិទ្ធ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅក្រុមចម្រៀង Monaco Boys ដែលបានធ្វើដំណើរទស្សនៈកិច្ចមកកាន់កម្ពុជា ក្នុងគោលបំណងស្វែងរកថវិកាសប្បុរសធម៌ ដេីម្បីជូនមន្ទីរពេទ្យគន្ធបុប្ផា។ លោកអភិបាល បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងបុិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺពោរពេញទៅដោយចក្ខុវិស័យច្បាស់លាស់និងប្រកបដោយភាពមុឺងមាត់អង់អាច បានបើកលំហគ្រប់ជំនឿរសាសនាដល់ប្រជាជនទូទៅគ្រប់និកាយសាសនានៅកម្ពុជា នាំទៅរកសាមគ្គីភាពដ៏ស្អិតរមួត និងវិបុលភាភាពខាងជំនឿរសាសនារបស់ប្រជាជនទាំងមូល៕
ឆ្លៀតក្នុងឱកាសនោះលោក សាមុត សុធារិទ្ធ បានអំពាវនាវដល់មន្ត្រី និងពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងខេត្តព្រះសីហនុ សូមចូលរួមរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា មិនថាតិចក្តី ច្រេីនក្តី គឺទឹកចិត្តសប្បុរសធម៌របស់បងប្អូន ក៏ដូចជាក្តីសង្ឃឹមរបស់កុមារទាំងអស់ដែលរង់ចាំជំនួយទាំងនេះ។ លោកអភិបាលរង មានប្រសាសន៍ថា ទោះបីជាកាន់សាសនាខុសគ្នាក៏ដោយ តែប្រជាជនអាចរស់នៅជាមួយគ្នា សហប្រតិបត្តិការរួមគ្នា ដែលបង្ករភាពងាយស្រូលដល់គ្នានឹងគ្នាទៅវិញទៅមក នាពេលបច្ចុប្បន្ន និងអនាគត។
ផ្សាយ:ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)













