ពិតជាមិនធម្មតាមែន ល្បីឈ្មោះយូរហើយ មន្រ្តីគ្រាប់ល្ពៅ ពុករលួយឃុបឃិតគ្នាជាប្រព័ន្ធ មិនញញើតនិងច្បាប់ បើកដៃរថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹកសុីម៉ង់ ដឹកឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្ត ស្រុកអង្គរជ័យ ខេត្តកំពត តាមបណ្តោយផ្លូវលេខ៣១ ត្រង់ចំណុចគីឡូលេខ២៤ កំពុងតែប្រព្រឹត្តបទល្មើសជាក់ស្តែងករណីរថយន្តដឹកដីចេញពីរណ្តៅដីចម្ងាយពីស្ថានីយ៍ជញ្ជីងប្រហែល៥០ម៉ត្រ ដឹកឆ្លងកាត់ជញ្ជីងដោយរលូន យ៉ាងគគ្រឹកគគ្រេងមិនមានការចូលថ្លឹងនោះទេ សកម្មភាពបែបកំពុងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋនិងមហាជនគ្រប់ទិសទី

ផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២៦
អ្នកបើកបររថយន្តដឹកទំនិញ ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹកសុីម៉ង់ បើកឆ្លងកាត់ជញ្ជីងយ៉ាងរលូនដោយមិនរំខានដល់លោកប្រធាននិងអនុប្រធានជញ្ជីងថ្លឹងរថយន្ត មិនដឹងថាមាន អាថ៌កំបាំងអ្វីនៅពីក្រោយ នោះទេជាក់ស្ដែងដូចក្នុងរូបភាពដែលអង្គភាពសារព័ត៍មានយើងប្រមាញ់បានបើបណ្ដែតបណ្ដោយបែបនេះមិនខូចអស់ហើយផ្លូវ
ខេត្តកំពត៖ លោកប្រធាន. អនុប្រធាន ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុក អង្គរជ័យ តាមបណ្តោយផ្លូវជាតិលេខ៣១ ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងត្រួតពិនិត្យ បច្ចេកទេស ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដើម្បីធានាសុវត្តិភាព ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ: និងទប់ស្កាត់បទល្មើសផ្សេងៗ នៅពេលនេះកំពុងតែដេកលុងលក់ហើយមើលទៅទើបបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញដឹកទំនិញ គគ្រឹកគគ្រេង សំពីងសំពោងយ៉ាងអាណាធិបតេយ្យបែបនេះ។
ដោយឡែក តាមប្រភពដែលអង្គភាពយើងទទួលបានរថយន្តដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីង បានលើកឡើងថាលោក ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពត កាលពីថ្មីៗកន្លងទៅ បានបណ្ដែតបណ្តោយអោយប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុកអង្គរជ័យ ចំណុចគីឡលេខ២៤ បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ រថយន្តខ្នាតធំៗដឹកទំនិញ ដឹកដី ដឹកថ្ម ដឹកខ្សាច់និងដឹកសុីម៉ង់ ចូលថ្លឹងគ្រាន់តែបំពេញកិច្ចតែប៉ុណ្ណោះ យោងតាមល្បឿន រថយន្តដែលអង្គភាពសារព័ត៌មានយើងប្រម៉ាញ់បាន ដោយមិនខ្វល់ពីផ្លូវសាធារណ:រងនៅការខូចខាត ដោយសាររថយន្តដឹកទំនិញមួយចំនួនតូច មិនគោរពចរាចរណ៍ ណែនាំរបស់រដ្ឋមន្ត្រីក្រសួងនោះទេ
អង្គភាពសារព័ត៌មានASEAN DAILY យើងមិនអាចសុំការបំភ្លឺពីសំណាក់ ប្រធានជញ្ជីងនិងប្រធានមន្ទីរសាធារណការ ដឹកជញ្ជូន ខេត្តកំពតបានទេ ដោយសារមិនមានលេខទូរស័ព្ទទំនាក់ទំនង កាលពីកន្លងថ្មីៗនេះក្រោយពីអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំបានសង្កេតឃើញ សកម្មភាពស្ថានីយជញ្ជីង ស្រុកអង្គរជ័យ បើកដៃអោយក្រុមឈ្មួញដឹកដីក្បែរស្ថានីយថ្លឹងរថយន្ត ដឹកឆ្លងកាត់មិនបានអោយចូលថ្លឹងនោះទេ ដឹកជារៀងរាល់ថ្ងៃ ដឹកឡើងរង្គើផ្លូវនៅតែគឃ្លើនដដែលដោយមិនខ្វល់ពីច្បាប់សោះឡើយ
ជាក់ស្ដែងតាមប្រភពប្រជាពលរដ្ឋដែលរស់នៅក្បែរស្ថានីយ៏បានខ្សឹបប្រាប់មកក្នុងផេកផ្លូវការអង្គភាពសារព័ត៌មានអាស៊ានដេលីយើងខ្ញុំបានអោយដឹងថា សកម្មភាពស្ថានីយ៍ថ្លឹងរថយន្តស្រុកអង្គរជ័យតាំងពីនៅជញ្ជីងចាស់រហូតមកដល់ជញ្ជីងថ្មីទង្វើពុករលួយនៅតែមានបែបនេះមិនខ្វល់ពការខូចខាតផ្លូវរដ្ឋនោះទេ បណ្ដែតបណ្ដោយអោយរថយន្តដឹកដី ដឹកដោយមិនបាច់ចូលថ្លឹង ដឹកឡើងរង្គើផ្លូវជារៀងរាល់ថ្ងៃ
ភាពត្អូញត្អែលរបស់ពលរដ្ឋ
យោងតាមប្រភពប្រជាពលរដ្ឋដែលជាឈ្មួញដឹកទំនិញបានខ្សឹបប្រាប់មកអង្គភាពសារព័ត៌មានASEAN DAILY យើងឲ្យដឹងថាមន្ត្រីជញ្ជីងនិងឈ្មួញដឹកទំនិញគ្រប់ប្រភេទឱ្យតែជាប្រភេទឡានធុនធំៗដឹកលើសទម្ងន់ស្តង់ដាដែលជញ្ជីងកំណត់ឲ្យដឹកគឺមានក្រុមឈ្មួញអ្នករត់ការជាមួយមន្ត្រីជញ្ជីងរួចជាស្រេចគ្រាន់តែចូលឆ្លងកាត់ជញ្ជីងមិនបាច់ថ្លឹងក៏បានឆ្លងកាត់ដោយរលូន
មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះអង្គភាពសារព័ត៌មានអាស៊ានដេលីយើងខ្ញុំបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើលឃុបឃិតគ្នាជាប្រព័ន្ធមិនខ្វល់ពីសុខភាពផ្លូវ សាធារណៈរងនៃការខូចខាតរថយន្តដឹកទំនិញហួសចំណុះនៃចរាចរណ៍ណែនាំរបស់ក្រសួងក៏នៅតែដឹក គ្រាន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅដោយន័យរួមដឹកលើសក៏ត្រូវបង់លុយដឹកមិនលើសក៏ត្រូវបង់លុយ កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃមិនខ្វល់ពីអ្វីដែលហៅថាច្បាប់
ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកអង្គរជ័យយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធានអនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ
ជាក់ស្ដែងដូចក្នុងរូបភាពដែលអង្គភាពសារព័ត៍មានASEAN DAILYយើងខ្ញុំប្រមាញ់បាននិងលើកឡើងតាមមតិរបស់ប្រជាពលរដ្ឋបានផ្ដល់មកអង្គភាពសារព័ត៌មានយើង
អង្គភាសារព័ត៌មានAEANDAILYយើង ខ្ញុំសង្ឃឹមថាលោកសេង ឈួនប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកអង្គជ័យខេត្តកំពត តាមបណ្ដោយផ្លូវជាតិលេខ៣១ ចំណុចគីឡូ២៤ដើម្បីធានាគុណភាពក្នុងការអនុវត្តន៏ច្បាប់និង ចរាចរណ៍ណែនាំរបស់ក្រសួងផងទាន
អង្គភាពសារព័ត៌មានAEANDAILYយើងខ្ញុំសង្ឃឹមថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញចុត្រួតពិនិត្យដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ
អង្គភាពសារព័ត៌មានASEANDAILYយើងស្នើសុំដល់ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាពុំមានចេតនាញុះញង់ទៅលើស្ថាប័នពាក់ព័ន្ធមួយណាឡើយ។
ជាចុងក្រោយអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ពេលនេះខ្ញុំបាទរួមទាំងក្រុមការងារក្នុងអង្គភាថាពសារព័ត៌មាន ASEAN DAILY សូមលំឱនកាយ គោរពអរគុណ
