ករណីចាក់ដីចូលមាត់ច្រាំងប្រឡាយរំលោភបំពាន ដីចំណីមាត់ច្រាំងប្រឡាយដីរដ្ឋ សាងសង់សំណង់រឹងបុកគ្រឹះធ្វើរបង បានយ៉ាងគឃ្លើនមិនញញើតនិងច្បាប់ អាងមានលុយមានមានសិទ្ធិសាងសង់បំពានច្បាប់ឬយ៉ាងណា??


បុគ្គលមានលុយ ទើបអាចធ្វើបាន ទីតាំងចាក់ដីចូលច្រាំងប្រឡាយ ស្ថិតនៅ  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ចំណែកមន្ត្រីប្រចាំតំបន់កំពុងរក្សាភាពស្ងៀមស្ងាត់ ឬកំពុងដេកលុងលក់
ផ្សាយចេញថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦

អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំធ្លាប់បានធ្វើសេចក្តីរាយការណ៍ជូនលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា ដីរបងដែលគាត់ធ្វើហ្នឹងគឺជាដីកម្មសិទ្ធិរបស់គេ ហើយក៏បានឱ្យគេផ្អាកការសាងសង់ផងដែរ ហើយក៏មានមន្រី្តជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យដែរ ។
តែជាក់ស្ដែងសំណង់សាងសង់បុកគ្រឹះធ្វើរបងជាប់មាត់ប្រឡាយរបស់រដ្ឋខាងលើនៅតែបន្តលួចក្នុងការសាងសង់ដដែរ?

តើការចាក់ដីចូលមាត់ច្រាំងប្រឡាយខាងលើ មានលិខិតអនុញាត ឬមួយយ៉ាងណា? ប្រហែលជាខ្លាចឥទ្ធិពលនិងទឹកលុយម្ចាស់ទីតាំងខាងលើហើយទេដឹង

សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។

ខណ្ឌមានជ័យ! ករណីចាក់ដីចូលច្រាំងប្រឡាយ រំលោភបំពានយកដីមាត់ច្រាំងប្រឡាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាក់ស្ដែង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីរពលរដ្ឋ នៅរសៀលថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២៦នេះ ក្រុមការងារសារព័ត៌មានASENA DAILY យើង ខ្ញុំបានចុះទៅដល់ទីតាំងកន្លែងជាក់ស្តែង និងបានឃើញថាពិតជាមានការសាងសង់សំណង់រឹងបន្ត រំលោភ ចូលមាត់ប្រឡាយពិតប្រាកដមែន

អង្គភាពសារព័ត៌មានASEAN DAILY យើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក សេង គន្ធ  អភិបាលខណ្ឌមានជ័យ  សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់ចាក់ដីចូលមាត់ច្រាំងប្រឡាយ ទាំងបំពាន រំលោភលើដីមាត់ច្រាំងប្រឡាយ ដែលជាសម្បត្តិរដ

យោងតាមរូបភាពនិងវីដេអូដែលអង្គភាពសារព័ត៌មានយើង បានចុះថតយករូបភាពបាន និងសូមធ្វើសេចក្តីរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដី រំលោភបំពានចូលមាត់ច្រាំងប្រឡាយ រំលោភបំពានចូលដីច្រាំងប្រឡាយខាងលើ  រឹងជាងការអនុវត្តច្បាប់  ឬមួយអនុក្រិត្យខ្លាំងជាង ?

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។  យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។  យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។

អង្គភាពសារព័ត៌មានASEAN DAILY យើងស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញសូមមេត្តាជួយបើកបង្ហាញម្ចាស់កម្មសិទ្ធិអចលនទ្រព្យដែលកំពុងសាងសង់សំណង់រំលោភបំពានចំណីដីរដ្ឋដែលមានទីតាំងដូចខាងលើ ហើយកំពុងសាងសង់  ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ហើយដីនោះមានទទឹងនិងបណ្ដោយប៉ុន្មានម៉ែត្រដោយក្ដីអនុគ្រោះ

អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំស្មើសុំឯកឧត្តម  ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមមេត្តាជួយពិនិត្យមើល ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចាក់ដីចូលមាត់ច្រាំងប្រឡាយរំលោភបំពានមាត់ច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំរដ្ឋមន្ត្រី ក្រសួង រ៉ែនិងថាមពលរាជធានីភ្នំពេញជួយស្រាយបំភ្លឺក្នុងករណីខាងលើតើមានសុំច្បាប់អនុញ្ញាតដែរឬទេដោយក្ដីអនុគ្រោះ

អង្គភាពអ្នកសារព័ត៌មាន ASEAN DAILY យើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ  និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។

ព័ត៌មានដែលជាប់ទាក់ទង