តើលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មានសមត្ថភាពរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារជម្ពូវ័ននៅតាមបណ្ដាលផ្លូវជាតិលេខ៤ដែរឬទេ?ឬមានអ្វីនៅពីខ្នងបានជាបណ្ដែតបណ្ដោយអោយគ្មានសណ្តាប់ធ្នាប់បែបនេះ?

ផ្សាយចេញថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៦
ប្រភពបងប្អូនប្រជាពលរដ្ឋបានរអ៊ូរទំថាមានការកកស្ទះ នៅពីមុខផ្សារជម្ពូវ័នមាន ម៉ូតូ និង កង់បី រថយន្ត ចតយ៉ាងអាណាធិបតេយ្យ ហើយបងប្អូនអាជីវករមានការដាក់លក់លើផ្លូវសារធារណៈ
ប្រភពបងប្អូនប្រជាពលរដ្ឋបន្ថែមថា មានការកកស្ទះបែបនេះជារៀងរាល់ថ្ងៃជារៀងរាល់ខែជារៀងរាល់ឆ្នាំ
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋនិង មន្ត្រីរាជការធ្វើដំណើរតាមផ្លូវជាតិលេខ៤នៅចំណុចផ្សារជម្ពូវ័ន ស្នើសុំដល់លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យមេត្តាជួយរៀបចំសណ្ដាប់ធ្នាប់អោយមានសណ្តាប់ធ្នាប់ផង។
អង្គភាពសារព័ត៌មាន ASEAN DAILY ខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។
