លោក ឌឹម សារ៉ាត់ ទីប្រឹក្សាសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងភរិយា តំណាងលោកមីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពបានចំណាយថវិកាផ្ទាល់ខ្លួនរៀបចំជាអំណោយជូនដល់បងស្រីដែលរស់នៅក្បែរវត្តប្រាសាទថ្មដា ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានការលំបាកខ្លាំង

ថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦

ក្នុងឱកាសនេះដែរ លោក ឌឹម សារ៉ាត់ ទីប្រឹក្សាសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពបានឃើញពីការលំបាករបស់បងស្រី.ក៏បានចំណាយថវិកាផ្ទាល់ខ្លួនរៀបចំជាអំណោយជូនបងស្រីមានដូចជា អង្ករមួយបេ ទឹកត្រី ទឹកស៊ីអ៊ីវត្រីខ មី និងថវិកាមួយចំនួនជូនដល់បងស្រីដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ

ក្នុងនោះដែរបងស្រី ក៏បានស្នើសុំ ដល់សប្បុរសជន សប្បុរសធម៌ ក្នុងស្រុកនិងក្រៅស្រុក សូមជួយដល់គាត់ផង បងស្រីស្នើសុំបន្ថែមរាល់ថ្ងៃនេះគាត់គ្មានកន្លែងសំរាកត្រឹមត្រូវទេពេលមេឃភ្លៀងម្ដងៗ បងស្រីស្នើសុំសប្បុរសធម៌ជួយសាងសង់ផ្ទះមួយសមរម្យដើម្បីអោយគាត់បានមានកន្លែងសំរាក.បញ្ជក់បងស្រីក៏មិនសូវមានស្មារតីល្អដែរ

ជាចុងក្រោយក្នុងនាមខ្ញុំបាទ មីន ចាន់ធីប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមគោរពស្នើសុំ សប្បុរសធម៌ ដែលរស់នៅក្នុងស្រុកឬនៅក្រៅស្រុក សូមជួយបងស្រីផងដើម្បីអោយបងស្រីមានផ្ទះសំម្បែងបានសម្រាកស្រួលផង

ជំនួសមុខអោយបងស្រីសូមអរគុណដល់លោកឌឹម សារ៉ាត់ ទីប្រឹក្សាសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងភរិយាព្រមទាំងក្រុមគ្រួសារសូមបួងសួង ដល់ គុណ បុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាល ប្រោះព្រំ សព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនឯកឧត្តមនិងលោកជំ ទាវ និងម្ចាស់ជំនួយទាំងអស់សមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបានជោគជ័យរាល់គ្រប់ៗភារកិច្ចការងារ។

ព័ត៌មានដែលជាប់ទាក់ទង