ករណីចាក់ដី រំលោភបំពានចូលស្ទឹងព្រែកត្នោតដោយពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរដែនដីនិងស្ថាប័នជំនាញពាក់ពន្ធ័នោះទេ ដែលជាសម្បត្តិរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបុគ្គលមានលុយទើបអាចធ្វើបានទីតាំងនេះស្ថិតនៅ ភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពុងស្ពឺ សូមមន្ត្រី ប្រចាំតំបន់ចុះត្រួតពិនិត្យផងទាន វគ្គ១

ផ្សាយចេញថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦
ខេត្តកំពុងស្ពឺ ៖ មានករណី ចាក់ដីលុបចំណីស្ទឹងព្រែកត្នោត រំលោភបំពាន ដីចំណីស្ទឹង លើសពីប្លង់កម្មសិទ្ធិ យ៉ាងគឃ្លើន ចំណែកមន្ត្រីប្រចាំតំបន់កំពុងតែដេកលុងលក់ នៅតែបណ្ដែតបណ្ដោយអោយបុគ្គលមានលុយឆ្លៀតឱកាសរំលោភបំពានលើដីសម្បត្តិសារធារណៈរដ្ឋ
តើការចាក់ដីលុបចំណីស្ទឹងខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណា? សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។
ប្រភពប្រជាពលរដ្ឋបានលើកឡើងថា មិនដឹងម្ចាស់ទីតាំងអាងអ្វីឡើយ ដែលហ៊ានចាក់រំលោភដោយមិនលាក់លាមលើសម្បត្តិសាធារណៈរបស់រដ្ឋបែបនេះប្រជាពលរដ្ឋបាននិយាយតាមត្រង់ថា បើពលរដ្ឋធម្មតាឲ្យតែហ៊ានចាក់ដីបំពានច្បាប់ និងមិនញញើតបែបនេះ ច្បាស់ជាត្រូវបានកោះហៅ ឬចាប់គ្រឿងចាក់យកទៅបាត់ជាមិនខាន តែយ៉ាងណាកន្លងទៅ គេឃើញមន្រ្តីជំនាញ និងអាជ្ញាធរបានចុះហាមឃាត់ដែរ តែបុគ្គលខាងលើនៅតែហ៊ានប្រព្រឹត្តមិនខ្លាចច្បាប់ទៀត។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមធ្វើសេចក្តីរាយការណ៍ជូន ដល់ លោក មុត ភន អភិបាលនៃគណៈអភិបាល ស្រុកសំរោងទង សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់ចាក់ដីលុបចំណីស្ទឹងទាំងបំពាន រំលោភលើដីចំណីស្ទឹងព្រែកត្នោតដែលជាសម្បត្តិរដ្ឋ
មហាជននិងប្រជាពលរដ្ឋ រង់ចាំមើលវិធានការលើករណីខាងលើ សកម្មភាព នៃការចាក់ដីរំលោភចូលក្នុងស្ទឹង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីបច្ចេកទេស នៃមន្ទីរ សហការជាមួយរដ្ឋបាលស្រុកសំរោងទង អាជ្ញាធរភូមិ ឃុំ បានចុះពិនិត្យដល់ទីតាំងចាក់បំពេញអាចម៍ដី ជាក់ស្តែងរបស់លោកស្រី សុខ វណ្ណា និងបានរកឃើញថា លោកស្រីពិតជាបានចាក់ដីរំលោភចូលក្នុងស្ទឹងព្រែកត្នោត មានទំហំចំនួន ៤៧៤៦ ម៉ែត្រការ៉េ ដោយពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរដែនដី និងស្ថាប័នជំនាញពាក់ព័ន្ធនោះទេ ។
យោងតាមរូបភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ បានចុះថតយករូបភាព និងសូមធ្វើសេចក្តីរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដីលុបចំណីស្ទឹងខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីអូរ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំ រាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺសូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ និងចាត់វិធានការលើបុគ្គលមានលុយបុគ្គលឆ្លៀតឱកាសចាក់ដីលុបមាត់ស្ទឹង ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រអោយច្បាស់ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានASEAN DAILY យើងសង្ឃឹមថា លោក ញ៉ាញ់ ជាបហ៊ងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ និងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់ដែលឬទេ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានASEAN DAILY យើង ខ្ញុំស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តកំពង់ស្ពឺ និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មាន ASEAN DAILY ខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាញុះញង់ទៅលើកស្ថាប័នពាក់ព័ន្ធមួយណាឡើយ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។
