កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង

ព្រៃវែង ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានករណីលួច (លួចទូរស័ព្ទដៃចំនួន០៣គ្រឿង និងប្រាក់ចំនួន៣៤៨,០០០រៀល) នៅចំណុចភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ០១ក្រុម។

បន្ទាប់មកនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមជនសង្ស័យដដែល បានមកធ្វើសកម្មភាព លួច ម៉ាស៊ីនព្រីន និងទូរស័ព្ទ នៅចំណុចភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជាដ៏មឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យខាងលើ។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៨និង១០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖
១.ឈ្មោះ ស សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ គឹម ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ
៣.ឈ្មោះ តេង លីសួរ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលេី​ ត្រូវបានបញ្ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ព័ត៌មានដែលជាប់ទាក់ទង