
សំណូមពរយ៉ាងទទូចពីបងប្អូនប្រជាពលរដ្ឋ និងកម្មកររោងចក្រតាមបណ្តោយផ្លូវលេខ ៣៧១ សង្កាត់បឹងទំពុន៖ រាល់ថ្ងៃនេះពួកគាត់រស់នៅទាំងភ័យខ្លាចគ្រប់ពេលធ្វើដំណើរ! ចំណីផ្លូវសាធារណៈដែលជាផ្លូវសម្រាប់ថ្មើរជើង ត្រូវបានអាជីវករមួយចំនួនរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ។ ផ្លាកយីហោ និងរោងលក់ដូរដែលដាក់តាំងរំលោភចេញមកក្រៅរហូតគ្មានកន្លែងដើរ ទើបបង្ខំឱ្យបងប្អូនកម្មករចុះដើរលើទ្រូងផ្លូវលាយឡំជាមួយរថយន្ត និងម៉ូតូ ដែលបង្កហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតគ្រប់ពេលវេលា។
ក្នុងនាមជាប្រជាពលរដ្ឋដែលរស់នៅ និងប្រើប្រាស់ផ្លូវនេះ អង្គភាពយើងខ្ញុំសូមគោរពស្នើសុំយ៉ាងទទូចដល់៖
១. ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
២. លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ
សូមមេត្តាជួយចាត់វិធានការចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់ផ្លាកយីហោដែលរំលោភលើផ្លូវសាធារណៈចោលជាបន្ទាន់ ដើម្បីផ្តល់សុវត្ថិភាពដល់ជីវិតបងប្អូនកម្មករ និងប្រជាពលរដ្ឋ។ តើដល់ពេលណាដែលចំណីផ្លូវត្រូវបានរំដោះ? សូមកុំរង់ចាំឱ្យមានគ្រោះថ្នាក់ទើបចាត់ការ! យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនឹងមេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋដោយក្តីអនុគ្រោះ។
សម្គាល់៖ រូបភាពខាងលើនេះ ត្រូវបានថតផ្ទាល់នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ ដើម្បីបង្ហាញពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយផ្លូវលេខ ៣៧១ នាពេលបច្ចុប្បន្ន។
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
