ព័ត៌មានក្តៅ]៖ បែកធ្លាយរឿងអាស្រូវឆបោកទ្រព្យសម្បត្តិរាប់សែនដុល្លារ៖ តើអតីតភរិយារូបនេះបានលាក់កំបាំងអ្វីខ្លះ?
ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦
អង្គភាពព័ត៌មាន ASEAN DAILY បានទទួលការទំនាក់ទំនង និងពឹងពាក់ដោយផ្ទាល់ពីលោក Vung A Lich (អេឡិច) ដែលជាជនជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ យោងតាមការលើកឡើងរបស់លោក Vung A Lich (អេឡិច) ដែលជាជនរងគ្រោះ បានអះអាងថា លោកកំពុងរស់នៅដោយភាពភ័យខ្លាច និងរងការគំរាមកំហែងពីសំណាក់អតីតភរិយា គឺអ្នកស្រី ស៊ាប ស្រីម៉ិច (SEAB SREYMECH) (អត្តសញ្ញាណប័ណ្ណលេខ ០៦១៣៦៤៨២៨) បន្ទាប់ពីលោកបានទាមទាររកយុត្តិធម៌លើករណីដែលលោកអះអាងថា ជាការឆបោកទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតីតភរិយារូបនេះ។
សំណើទទូចរកយុត្តិធម៌ពីជនរងគ្រោះ៖
ក្នុងស្ថានភាពដ៏លំបាកនេះ លោក Vung A Lich (អេឡិច) បានលើកដៃសំពះស្នើសុំយ៉ាងទទូចទៅកាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ និងរកយុត្តិធម៌ជូនរូបលោក ពាក់ព័ន្ធនឹងករណីដែលលោកចោទថា អតីតភរិយាបានលួងលោមឆបោកយកប្រាក់កាស និងទ្រព្យសម្បត្តិអស់ជាច្រើនកន្លងមកនេះ។
ផ្អែកតាមការរៀបរាប់ និងភស្តុតាងដែលលោក Vung A Lich បានប្រគល់ជូនអង្គភាពយើង លោកបានអះអាងថា អ្នកស្រី ស៊ាប ស្រីម៉ិច បានប្រើល្បិចលួងលោមយកប្រាក់ពីលោកជាបន្តបន្ទាប់។ លោក Vung A Lich បានបញ្ជាក់បន្ថែមតាមការចោទប្រកាន់របស់លោកថា អ្នកស្រី ស៊ាប ស្រីម៉ិច បានយកទឹកប្រាក់របស់លោកទៅទិញដីធ្លី និងសាងសង់ផ្ទះដោយដាក់ឈ្មោះម្ដាយរបស់គាត់ជំនួសវិញ។ លើសពីនេះ លោកក៏បានអះអាងថា ទឹកប្រាក់ខ្លះត្រូវបានអ្នកស្រី ស៊ាប ស្រីម៉ិច បង្ខំ ឬលួងលោមឱ្យផ្ទេរទៅឱ្យប្អូនជីដូនមួយរបស់គាត់ដើម្បីកាន់កាប់ទុកផងដែរ។
យោងតាមទិន្នន័យដែលជនរងគ្រោះបានផ្តល់ជូន អង្គភាពយើងសូមបញ្ជាក់ថា ទឹកប្រាក់ដែលបានរៀបរាប់ខាងក្រោមនេះ គឺជាទិន្នន័យបឋមមួយផ្នែកដែលលោក Vung A Lich បានអះអាងថា នៅមានទឹកប្រាក់ និងមាសប្រាក់ជាច្រើនទៀតដែលកំពុងស្ថិតក្នុងការចងក្រង និងផ្ទៀងផ្ទាត់បន្ត៖
១. ទឹកប្រាក់ផ្ទេរតាមធនាគារសរុប៖ ៣១៥,៤៥០ ដុល្លារអាមេរិក។
២. ទឹកប្រាក់ចំណាយលើអចលនទ្រព្យ (ផ្ទះ និងដី)៖ ៤៤៩,៣០២ ដុល្លារអាមេរិក។
ទឹកប្រាក់សរុបដែលជនរងគ្រោះអះអាងថាត្រូវបានឆបោកគិតត្រឹមពេលនេះ៖ ៧៦៤,៧៥២ ដុល្លារអាមេរិក (ប្រាំពីររយហុកសិបបួនពាន់ប្រាំពីររយហាសិបពីរដុល្លារអាមេរិក)។
ទាក់ទងនឹងករណីនេះ អង្គភាពព័ត៌មាន ASEAN DAILY បានព្យាយាមយ៉ាងសកម្មក្នុងការស្វែងរកលេខទូរសព្ទដើម្បីទំនាក់ទំនងសុំការបំភ្លឺពីអ្នកស្រី ស៊ាប ស្រីម៉ិច ជុំវិញការចោទប្រកាន់របស់ជនរងគ្រោះខាងលើនេះ ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនអាចស្វែងរកប្រភពទាក់ទងបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាស្ថាប័នព័ត៌មានប្រកបដោយវិជ្ជាជីវៈ អង្គភាពយើងសូមបញ្ជាក់ថា យើងតែងតែបើកទូលាយ និងរង់ចាំការបកស្រាយបំភ្លឺពីសំណាក់អ្នកស្រី ស៊ាប ស្រីម៉ិច ជានិច្ច ចំពោះរាល់ការចោទប្រកាន់ទាំងអស់។
យើងសូមអញ្ជើញអ្នកស្រី ស៊ាប ស្រីម៉ិច ឬតំណាងស្របច្បាប់ មេត្តាទំនាក់ទំនងមកកាន់អង្គភាពព័ត៌មាន ASEAN DAILY ដើម្បីផ្តល់ការបំភ្លឺ និងផ្តល់យុត្តិធម៌សម្រាប់ភាគីទាំងសងខាង។
