​ការពិតជុំវិញករណីធ្វើរបងរំលោភចំណីផ្លូវរដ្ឋ

  • ពុំមែនជាដីរបស់អនុប្រធានភូមិ៖ តាមរយៈការស្រាវជ្រាវ និងការបញ្ជាក់ ដីដែលបានសាងសង់របងរំលោភចូលផ្លូវសាធារណៈនេះ មិនមែនជាកម្មសិទ្ធិរបស់លោក ផៃ សុវណ្ណ ដែលជាអនុប្រធានភូមិអូររំចេកនោះឡើយ។
  • ម្ចាស់ដីពិតប្រាកដ៖ ដីនេះគឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋធម្មតាម្នាក់ (ប្ដីប្រពន្ធម្ចាស់ដី និងមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រឹមត្រូវ) ដែលរស់នៅក្នុងភូមិអូររំចេក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយគ្នា។
  • សកម្មភាពរបស់ម្ចាស់ដី៖ ម្ចាស់ដីជាអ្នកសាងសង់របងលួសបន្លាដោយខ្លួនឯង ដោយពុំពាក់ព័ន្ធនឹងអាជ្ញាធរភូមិឡើយ។
  • វិធានការរបស់អាជ្ញាធរ៖ កន្លងមក មន្ត្រីអាជ្ញាធរមូលដ្ឋានបានចុះធ្វើការណែនាំ និងហាមឃាត់ច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែម្ចាស់ដីរូបនោះនៅតែបន្តការសាងសង់ និងមិនអើពើនឹងការណែនាំរបស់អាជ្ញាធរមូលដ្ឋានឡើយ។
ព័ត៌មានដែលជាប់ទាក់ទង