សេចក្ដីជូនដំណឹងជាសាធារណៈ៖ អង្គភាពព័ត៌មាន ASEAN DAILY អំពាវនាវជាឱសានវាទដល់អ្នកស្រី ឌួង ចន្ថា ឲ្យចូលខ្លួនដោះស្រាយកាតព្វកិច្ចសងប្រាក់តាមកិច្ចសន្យា ដើម្បីចៀសវាងការប្រឈមមុខនឹងផ្លូវច្បាប់ព្រហ្មទណ្ឌ

​រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

​កាលពីពេលថ្មីៗនេះ អង្គភាពព័ត៌មាន ASEAN DAILY ទទួលបានសំណើកិច្ចអន្តរាគមន៍ និងឯកសារភស្តុតាងមួយចំនួនពីភាគីម្ចាស់ប្រាក់ឈ្មោះ ឡេង ឡៃផាត់ ពាក់ព័ន្ធនឹងករណីកូនបំណុលមិនគោរពកិច្ចសន្យា ដែលមានទំហំទឹកប្រាក់សរុបចំនួន ៧៣២៥ (ប្រាំពីរពាន់បីរយម្ភៃប្រាំ) ដុល្លារអាមេរិក ពីសំណាក់ភាគីកូនបំណុលឈ្មោះ ឌួង ចន្ថា។

​យោងតាមលិខិតកិច្ចសន្យាទទួលស្គាល់បំណុលនិងសងប្រាក់ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកស្រីពិតជាបានផ្ដិតមេដៃទទួលស្គាល់បំណុល និងសន្យាសងប្រាក់វិញតាមកាលវិភាគដែលបានកំណត់ ចាប់ពីខែមីនា និងខែមេសា ឆ្នាំ២០២៤ មកម្ល៉េះ។ ប៉ុន្តែផ្ទុយទៅវិញ រហូតមកទល់ពេលនេះ អ្នកស្រីបែរជាមិនបានអនុវត្តតាមលក្ខខណ្ឌនៃកិច្ចសន្យា ហើយថែមទាំងពុំមានឆន្ទៈក្នុងការដោះស្រាយណាមួយទាល់តែសោះ ដែលទង្វើនេះសបញ្ជាក់ពីចេតនាគេចវេះយ៉ាងច្បាស់ក្រឡែត។

​ក្នុងនាមជាស្ថាប័នសារព័ត៌មានដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ យើងខ្ញុំតែងតែទុកឱកាសឲ្យមានការបកស្រាយ ដើម្បីធានាបាននូវតុល្យភាពព័ត៌មាន។ ជាក់ស្ដែង ក្រុមការងារយើងខ្ញុំបានព្យាយាមទំនាក់ទំនងទៅកាន់អ្នកស្រី ឌួង ចន្ថា រយៈពេល ៥ ថ្ងៃមកហើយ ដោយបានទាក់ទងតាមទូរស័ព្ទចំនួន ២ ដង ដើម្បីសាកសួរ និងផ្ដល់ឱកាសឲ្យមានការបំភ្លឺ។ ផ្ទុយទៅវិញ ពុំមានការឆ្លើយតបណាមួយឡើយ។ ការរក្សាភាពស្ងៀមស្ងាត់នេះ ត្រូវបានចាត់ទុកថា អ្នកស្រីបដិសេធក្នុងការផ្ដល់កិច្ចសហការ និងគ្មានទំនួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន។

​ជុំវិញករណីនេះ ក្នុងទិដ្ឋភាពច្បាប់ ប្រសិនបើភាគីណាមួយធ្វើកិច្ចសន្យាខ្ចីប្រាក់ដោយមានចេតនាមិនស្មោះត្រង់តាំងពីដើមទី ឬសន្យាហើយប្រើប្រាស់ល្បិចកលដើម្បីគេចវេះមិនទទួលខុសត្រូវក្នុងការសងប្រាក់វិញ នោះអំពើនេះមិនមែនជារឿងរដ្ឋប្បវេណីសុទ្ធសាធឡើយ ប៉ុន្តែវាអាចនឹងឈានចូលជាបទល្មើសព្រហ្មទណ្ឌ។ អ្នកស្រីអាចនឹងប្រឈមការចោទប្រកាន់ពីបទរំលោភលើសេចក្ដីទុកចិត្ត ឬបទឆបោក ដែលមានចែង និងផ្ដន្ទាទោសយ៉ាងតឹងរ៉ឹងបំផុតក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ម្ចាស់ប្រាក់មានសិទ្ធិពេញលេញក្នុងការរៀបចំពាក្យបណ្ដឹងព្រហ្មទណ្ឌ បញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។

​អាស្រ័យហេតុនេះ អង្គភាពព័ត៌មាន ASEAN DAILY សូមធ្វើការអំពាវនាវជាសាធារណៈ និងចាត់ទុកលិខិតនេះជាការជូនដំណឹងផ្លូវការ និងជាឱសានវាទចុងក្រោយ ដល់អ្នកស្រី ឌួង ចន្ថា សូមមេត្តាចូលខ្លួនមកសម្របសម្រួល និងដោះស្រាយកាតព្វកិច្ចសងបំណុលនេះជាមួយម្ចាស់ប្រាក់ដោយសន្តិវិធី និងជាបន្ទាន់។

​ក្នុងករណីនៅតែបន្តគេចវេះ មិនអើពើ អង្គភាពយើងខ្ញុំនឹងបន្តនីតិវិធីចុះផ្សាយព័ត៌មានលម្អិតបន្ថែមទៀតដោយភ្ជាប់ជាមួយរូបភាព ឯកសារកិច្ចសន្យា និងអត្តសញ្ញាណប័ណ្ណជាសាធារណៈ ស្របពេលដែលភាគីម្ចាស់ប្រាក់នឹងរៀបចំនីតិវិធីប្ដឹងផ្ដល់ទៅកាន់តុលាការដោយគ្មានការយោគយល់ ឬការសម្របសម្រួលក្រៅប្រព័ន្ធតុលាការទៀតឡើយ។

ព័ត៌មានដែលជាប់ទាក់ទង