Breaking៖ ពាណិជ្ជករដែលរកស៊ីដឹកដីលក់នៅស្រុកខ្សាច់កណ្ដាល ស្រែកដង្ហោយឱ្យម្ចាស់ដីចេញមុខដោះស្រាយគ្នា រឿងជំពាក់លុយថ្លៃចាក់ដីជាង៧លានដុល្លារ!

(កណ្តាល)៖ រឿងដ៏ស្មុគស្មាញនិងចម្រូងចម្រាសរវាងពាណិជ្ជករ អ្នកធ្វើអាជីវកម្មដឹកអាចម៍ដីលក់ និងឈ្មួញដែលជាម្ចាស់ដីទំហំជាង៥១ហិកតា.កំពុងក្លាយជាប្រធានបទក្ដៅ.!។
*ដោយភាគីអ្នកដឹកដីលក់អះអាងថា ម្ចាស់ដីមានចេតនាទុច្ចរិត! ជំពាក់ប្រាក់ខ្លួនជាង៧លានដុល្លារទៀត ស្រាប់តែគេចវេះទាក់ទងលែងបាន បណ្ដាលឱ្យអាជីវកម្មមួយនេះរងការខាតបង់យ៉ាងធ្ងន់ធ្ងរ.ប្រឈមនឹងក្ស័យធន.!។

សូមជម្រាបថា ម្ចាស់អាជីវកម្មដឹកដីឈ្មោះ អ៊ុក រដ្ឋា ភេទប្រុសអាយុ៤៨ឆ្នាំនៅភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ជានាយក”ក្រុមហ៊ុនមហារដ្ឋាត្រេឌីង”។

*ចំណែកភាគីម្ចាស់ដីនិងជាម្ចាស់គម្រោងឈ្មោះ ស ស្រីណែត ភេទស្រីអាយុ២៩ឆ្នាំ នៅផ្ទះលេខS៣៤ ផ្លូវSilver ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ.ឬនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងមានប្ដីឈ្មោះ Hong sundong(ហុង សុងដុង) ភេទប្រុសអាយុ៥២ឆ្នាំ ជនជាតិកូរ៉េខាងត្បូង.ជានាយក”ក្រុមហ៊ុន នេតជ្រល ឡៃថ៍ អេនើជី.ឯ.ក”។

*រីឯដីដែលភាគីទាំង២ បានព្រមព្រៀងគ្នា ក្នុងការចាក់អាចម៍ដីនោះមានចំនួន០៤(ប្លង់រឹង)ជាប់គ្នាទំហំជាង៥១ហិកតា ស្ថិតក្នុងភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

*ទាក់ទិនរឿងនេះលោក អ៊ុក រដ្ឋា បានអះអាងប្រាប់”ដើមរាំង”យ៉ាងដូច្នេះថា កាលពីចុងឆ្នាំ២០២០ ភរិយារបស់លោកឈ្មោះ ថន រតនា តំណាងឱ្យ”ក្រុមហ៊ុនមហារដ្ឋាត្រេឌីង”បានធ្វើកិច្ចព្រមព្រៀងជាមួយឈ្មោះ ស ស្រីណែត.!។
ដោយទទួលម៉ៅការគម្រោងពីឈ្មោះ ស ស្រីណែត ក្នុងការអភិវឌ្ឍន៍ឈូសឆាយចាក់ដីទំហំជាង៥១ហិកតា ត្រង់ចំណុចខាងលើ ដែលគិតតម្លៃគុណជាម៉ែត្រគូប សរុបជាទឹកប្រាក់ជាង១១លានដុល្លារ.!។

លុះ”ក្រុមហ៊ុនមហារដ្ឋាត្រេឌីង”របស់លោក បំពេញកាតព្វកិច្ច បានប្រមាណជា៩០% ស្រាប់តែឈ្មោះ ស ស្រីណែត ប្រគល់លុយថ្លៃចាក់ដី តែជាង៣លានដុល្លារប៉ុណ្ណោះ នៅខ្វះជាង៧លានដុល្លារទៀត!។
បែរជាឈ្មោះ ស ស្រីណែត គេចបាត់មិនដឹងទៅណាទាក់ទងលែងបាន ធ្វើឲ្យអាជីវកម្មដឹកដីរបស់លោក រងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន..!។

លោក អ៊ុក រដ្ឋា បន្តថា ក្រោយក្រុមហ៊ុនរបស់លោកខាតបង់ឡុងចុង ដោយសារឈ្មោះ ស ស្រីណែតនិងស្វាមីបែបនេះ.!។
នៅថ្ងៃទី១២.០៤.២០២៤ សាលាដំបូងខេត្តកណ្តាល ក៏បានសម្រេចចេញដីការក្សាការពារ លើដីទាំង៥១ហិកតាខាងលើ តាមការស្នើសុំរបស់លោក ដោយផ្អែកលើអង្គហេតុ.ម្ចាស់ដីឈ្មោះ ស ស្រីណែត ជំពាក់លុយថ្លៃចាក់ដីជាង៧លានដុល្លារ.!។

បើតាមលោក អ៊ុក រដ្ឋា ស្របពេលដែលម្ចាស់គម្រោងជំពាក់លុយ ដោយគ្មានការទទួលខុសត្រូវដូច្នេះ!។
ថ្មីៗនេះរូបលោកក៏យកគ្រឿងចក្រ ទៅកាយយកអាចម៍ដីនោះវិញខ្លះ ដើម្បីលក់ដោះស្រាយជីវភាព..!។
ប៉ុន្តែជាអកុសល.ស្រាប់តែលេខមុខអ្នកផ្សេង ប្ដឹងហាមឃាត់មិនឱ្យលោកកាយដីនោះទៅវិញ។
បន្ថែមពីនេះ ក៏មានជនមិនស្គាល់មុខលួចទៅដាក់កាមមេរ៉ាសុវត្ថិភាព ក្នុងដីខាងលើ.ទាំងដែលមានដីការក្សាការពារទៀតផង!។

*ជុំវិញរឿងនេះលោក អ៊ុក រដ្ឋា សូមប្រកាសទាមទារឱ្យឈ្មោះ ស ស្រីណែត ចេញមុខមកទូទាត់និងដោះស្រាយគ្នា.!។
ក្នុងនោះ ប្រសិនបើគ្មានលុយសងទេអាចកាត់.ជាដីឱ្យរូបលោកក៏បាន សូមកុំទុកបញ្ហាឱ្យនៅជាប់គាំងរាប់ឆ្នាំបែបនេះ.!!។
ព្រោះថា អ្នកដែលរងការខាតបង់ គឺភាគីលោក អ៊ុក រដ្ឋា អ្នកម៉ៅការចាក់ដីផ្ទាល់.!។
*ចំណែកភាគីម្ចាស់គម្រោងឈ្មោះ ស ស្រីណែត វិញមិនត្រឹមតែជំពាក់ថ្លៃចាក់ដីជាង៧លានដុល្លារប៉ុណ្ណោះទេ ដោយថែមទាំង នៅជំពាក់ថ្លៃទិញដីពីម្ចាស់ដើមជាង ២លានដុល្លារទៀតផង.!។

*ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី៣០.០៨.២០២៦”ដើមរាំង”បានព្យាយាមសុំការបំភ្លឺពីលោកស្រី ស ស្រីណែត តាមរយៈលេខ0969996061 ប៉ុន្តែខលចូលហើយ.មានមនុស្សប្រុសទទួលជំនួស ដោយឆ្លើយថា ខ្លួននៅតាកែវនោះទេ.!។

*រីឯលោក ញ៉េប ទាន់ មេឃុំពុកឬស្សី បានថ្លែងប្រាប់”ដើមរាំង”ថា វិវាទខាងលើ លោកមិនច្បាស់ទេ ព្រោះជាទំនាស់ឯកជនរវាងភាគីទាំង២.!។

*តាមរយៈសារព័ត៌មាន”ដើមរាំង”លោក អ៊ុក រដ្ឋា និងក្រុមគ្រួសារ សុំស្នើយ៉ាងទទូចដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយរកយុត្តិធម៌ឱ្យខ្លួនដោយក្ដីអនុគ្រោះ! ខណៈមានប្រភពបង្ហើបថា ឈ្មោះ ស ស្រីណែត បានយកដីជាង៥១ហិកតាខាងលើ ទៅដាក់បញ្ចាំ ឬលក់ឱ្យអ្នកផ្សេងបាត់ទៅហើយ ទាំងដែលមានដីការក្សាការពារហើយនោះ៕

ព័ត៌មានដែលជាប់ទាក់ទង