លោក ឡង់ ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ” អំពាវនាវដល់បងប្អូនទាំងអស់គ្នា ប្រសិនមានបងប្អូន កូនក្មួយ ធ្វើការនៅប្រទេសថៃ សូមលើកទឹកចិត្តឱ្យ ពួកគាត់ត្រលប់មកធ្វើការនៅក្នុងខេត្តព្រះសីហនុយើងវិញ ព្រោះយើង កំពុងត្រូវការកម្លាំងពលកម្មប្រមាណជាង៦០០០កន្លែង “ ថ្លែងក្រោយបិទពិធីដាំកូនកោងកាង ដើម្បីរួមគ្នាបង្កើនគម្របបៃតងជូនមាតុភូមិយើង “ក្នុងស្រុកព្រៃនប់.។

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោក ឡង់ ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចូលរួមជាអធិបតីក្នុង”ពិធីដាំកូនកោងកាង ដើម្បី រួមគ្នាបង្កើនគម្របបៃតងជូនមាតុភូមិយើង” ក្រោមគម្រោង បន្សំុាទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម័ន្ធខ្នាតតូច នៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រនៃប្រទេសកម្ពុជា (CCA4CS) ស្ថិតនៅក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ.
ក្នុងនៅពិធីនោះដែរក៏មានការអញ្ជេីឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង CCA4CS និងប្រតិភូក្រសួងបរិស្ថាន លោកឧត្តមសេនីយ៍ អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត លោក សុខ វណ្ណា តំណាងអង្គការសហប្រជាជាតិសម្រាប់ លំនៅឋានមនុស្សជាតិ (UN-Habitat) លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជានេសាទជាច្រេីននាក់ទៀត.
ឆ្លៀតនៅក្នុងឨកាសនោះ លោក ឡង់ ឌីម៉ង់ ក៏បានគូសបញ្ជាក់ផងដែរថា ពិធីដាំកូនកោងកាងនេះមិនមែនត្រឹមតែការដាំដុះប៉ុណ្ណោះទេ តែយេីងត្រូវថែរក្សា និងអភិរក្សផងដែរ ព្រោះកោងកាងជារនាំងទប់ស្កាត់នៅខ្យល់កន្ត្រាក់ ខ្យល់ព្យុះ រួមទាំងផ្តល់នៅជីវ:ចំរុះសំរាប់ បងប្អូនប្រជានេសាទប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃក្នុងតំបន់ផងដែរ.ជាងនេះទៀតការដាំដេីមកោងកាងអាចជាជំរកសត្វស្លាបគ្រប់ប្រភេទ និងអាចទាក់ទាញភ្ញៀវទេសចរអោយមកគយគន់កំសាន្តក្នុងសហគមន៍របស់បងប្អូនទៀតផង.
លោក ឡង់ ឌីម៉ង់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) ដែលបានសហការជាមួយក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះ សីហនុ និងអ្នកពាក់ព័ន្ធ រៀបចំពិធីដាំដើមកូនកោងកាងនេះឡើងក្រោមការ អនុវត្តគម្រោង ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈ អន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេរ សមុទ្រនៃប្រទេសកម្ពុជា ដែលកំពុងអនុវត្តនៅស្រុកព្រៃនប់ ក្នុងគោល បំណង៖
១. លើកកម្ពស់ការបន្សំ និងកសាងភាពធន់នឹងការប្រែប្រួល អាកាសធាតុ នៃតំបន់លំនៅឋានរបស់ប្រជាជនដែលងាយរងគ្រោះនៅតាម តំបន់ឆ្នេរ
២.បង្កើនចំណេះដឹង និងសមត្ថភាពរបស់សហគមន៍អំពីសារៈ ប្រយោជន៍នៃការដាំដើមកោងកាងឡើងវិញ
៣.ការដាំដើមកោងកាងគឺជាការការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី បង្កើតទីជម្រកសម្រាប់សត្វសមុទ្រ
៤.ដើមកោងកាងមានសមត្ថភាពបំពេញតួនាទីដំណើររំលាយកាបូន ក្នុងខ្យល់ ដោយកាត់បន្ថយការបំពុលអាកាស និងអភិរក្សបរិស្ថាន
៥. តំបន់កោងកាង អាចអភិវឌ្ឍក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ សម្រាប់ទេសចរដែលមានបំណងស្វែងយល់អំពីជីវចម្រុះ និងការអភិរក្ស ធម្មជាតិ។
ជាមួយគ្នានេះដែរ លោកសូមអោយរួមគ្នាថែរក្សាដើមឈើដែលយើងកំពុងដាំនៅពេលនេះ ឱ្យបានលូតលាស់ល្អ ដើម្បីជាការវិនិយោគបៃតងនៃធម្មជាតិ ដែលផ្តល់ពហុប្រយោជន៍សម្រាប់ មនុស្សជាតិ សត្វ និងភពផែនដី ក្នុងការធ្វើជានិម្មិតរូបនៃការបន្តវប្បធម៌ ប្រពៃណី ឧស្សាហ៍ព្យាយាមច្នៃប្រឌិត របស់ជនជាតិខ្មែរ ដែលមានតាំង ពីបុរមបុរាណមក ហើយទុកជាមរតកឱ្យមនុស្សជំនាន់ក្រោយថែរក្សា ការពារ នឹងចាត់ទុកថាជាកាតព្វកិច្ចដ៏សំខាន់របស់យើងរៀងៗខ្លួន។
លោក អភិបាលរងខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនទាំងអស់គ្នា ប្រសិនមានបងប្អូន កូនក្មួយ ធ្វើការនៅប្រទេសថៃ សូមលើកទឹកចិត្តឱ្យ ពួកគាត់ត្រលប់មកធ្វើការនៅក្នុងខេត្តព្រះសីហនុយើងវិញ ព្រោះយើង កំពុងត្រូវការកម្លាំងពលកម្មប្រមាណជាង៦០០០កន្លែង។
ផ្សាយ:ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥
ដោយ:ប្រធានប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)
















