ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្តុះបណ្តាល ធុរកិច្ច ខណៈ MOU មួយបានចុះហត្ថលេខា នៅ សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង.

(ខេត្តព្រៃវែង): សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ស្ថិតនៅស្រុក កំចាយមារ ខេត្តព្រៃវែង បានពង្រីកសក្តានុពល និង បោះទៅមុខមួយជំហានទៀតហើយក្នុងបេសកកម្ម រួមចំណែកបណ្តុះបណ្តាល និងពង្រឹងគុណភាព ធនធានមនុស្ស ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណ ឈ្លាសវៃ របស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាពិសេសម្ងំធនធានមនុស្សនៃ យុទ្ធសាស្ត្របញ្ចកោណ។
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ វិទ្យាស្ថាន អភិវឌ្ឍសហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច ១ខ្នង ១ខ្នង ២ជាន់ ២ជាន់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយ នៃសាកលវិទ្យា មារ ដោយមានការចូលរួម ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកល វិទ្យាល័យជាតិជាស៊ីមកំចាយមារ អគារវិទ្យាស្ថានអភិវឌ្ឍ សហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ចនេះ បាន ចាប់ផ្តើមសាងសង់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ និង បានបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោម គំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ញ៉ែម សាខន សខេង រួមទាំងសមាជិក សមាជិកានៃគណៈកម្មាធិការអនុវត្តគម្រោងមជ្ឈមណ្ឌល ក្រោមការដឹកនាំសម្របសម្រួលពីឯកឧត្តមអភិសន្តិ បណ្ឌិត និងលោកជំទារ ចំណាយទឹកប្រាក់សាងសង់ ជាង៩សែនដុល្លារអាមេរិក។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ ទៅកាន់អង្គពិធីចា វិទ្យាស្ថានថ្មីនេះ មានគោលបំណង បណ្តុះបណ្តាលសហគ្រិនភាពដល់យុវជន សិស្ស និស្សិតទាំងកំពុងសិក្សា និងក្រោយបញ្ចប់ការសិក្សា និងផ្តល់ឱកាសឱ្យនិស្សិតបានហាត់ការអំពីការ ធ្វើអាជីវកម្ម ក្រោមការណែនាំ និងបណ្តុះបណ្តាលពី សាស្ត្រាចារ្យ និងអ្នកជំនួញមានបទពិសោធន៍ខ្ពស់ មុន ចេញទៅប្រកបអាជីវកម្មដោយខ្លួនឯង ដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្រោមកិច្ចសហប្រតិបត្តិ ការជាមួយក្រុមហ៊ុនឧស្សាហកម្ម សហគ្រាស និង មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចទាំងក្នុងប្រទេស និង ក្រៅបរទេស។
ឈរលើគោលការណ៍គាំទ្រគ្នាទៅវិញទៅមកបែប ប្រាកដនិយម ក្នុងឱកាសនោះដែរ វិទ្យាស្ថានអភិវឌ្ឍ សហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច បានចុះ អនុស្សរណៈនៃការយោគយល់ ជាមួយ សហគ្រិន ខ្មែរ ក្រោមអធិបតីដឹងឮ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល និងឯកឧត្តម ហែម រណ្ណឌីរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា ដើម្បីជំរុញ ការវិនិយោគលើការអភិរឌ្ឍសហគ្រិនភាពពីកម្រិត មូលដ្ឋាន សហគ្រិនខ្មែរ កំពុងបង្កើតនូវមូលដ្ឋានគ្រឹះ សម្រាប់សេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងចីរភាព ខណៈឯកឧត្តមបណ្ឌិត សិត ខន បានគូសបញ្ជាក់ ថា អនុស្សរណៈយោគយល់នេះ មានគោលដៅ ក្នុង ការបណ្តុះសហគ្រិនមានទេពកោសល្យ និងកសាង មូលដ្ឋានរឹងមាំសម្រាប់ អនាគតកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចរៀបចំ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ទៅជា មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល មុនគេបង្អស់នៅ កម្ពុជា។ ក្នុងឆ្នាំសិក្សាថ្មី ២០២៤-២០២៥ មជ្ឈមណ្ឌល អប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ មាន សិស្ស និស្សិតកំពុងសិក្សាសរុបចំនួន៦,៦៨៧នាក់ រួមមាន មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ វិទ្យាស្ថានអប់រំបច្ចេកទេសវិជ្ជាជីវៈ វិទ្យាស្ថាន អភិវឌ្ឍសហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច និង សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ៕
ផ្សាយ:ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)







