រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ អំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និង អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការ ចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។ សូមបងប្អូន ចូលរួមសហការឱ្យបានម៉ឺងម៉ាត់។

(ភ្នំពេញ)​:ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​សូមជម្រាបជូនដល់បងប្អូនសាធារណជននិងអ្នកសារព័ត៌មាន មេត្តាជ្រាបថា៖ សម្រាប់ប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិ យោធានៅតំបន់ព្រំដែន, ប្រភព ៤ សំខាន់ដែលជាប្រភពផ្លូវការ គឺ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ២-ក្រសួងការពារជាតិ ៣-ក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៤-អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវ ក្រៅពីនោះ គឺ មិនមែនជាព័ត៌មានផ្លូវការទេ។

ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និង អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការ ចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។ សូមបងប្អូន ចូលរួមសហការឱ្យបានម៉ឺងម៉ាត់។ សូមអរគុណ

 

ផ្សាយ​:ថ្ងៃទី​២៤ ខែកក្កដា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង