ស្នងការនគរបាលខេត្តពោធិ៍សាត់ មិនលេីកទូរសព្ទ័​ បែរជាចេញលិខិតកោះហៅទៅវិញ “ជុំវិញករណី​ អង្គភាព​សារព័ត៌មាន​អាស៊ានដេលីចុះផ្សាយថា”​ ប្រជាពលរដ្ឋរត់តាក់ស៊ី និងអ្នកដឹកទំនិញតាមរថយន្ត សម្តែងការមិនពេញចិត្ត ទៅនឹងទង្វើក្រុមប៉ូលីស ដាក់កុងត្រូល នៅខេត្តពោធិ៍សាត់ “.

(រាជធានី​ភ្នំពេញ)​: ក្រោយពីអង្គភាពសារព័ត៌មាន ASEAN DAILY  បានធ្វេីការចុះផ្សព្វផ្សាយអត្ថបទមួយ​ ស្តីពី​ ប្រជាពលរដ្ឋរត់តាក់ស៊ី​ និងអ្នកដឹកទំនិញតាមរថយន្តសម្តែងការមិនពេញចិត្តទៅនិងទង្វើក្រុមប៉ូលិស ដាក់កុងត្រូលជជុះ២កន្លែងតាមបណ្តោយផ្លូវជាតិលេខ៥​ ចន្លោះគីឡូម៉ែត្រ១៧៣ និង​ ចំណុចអូរលាក់មាស ឃុំស្ទឹងថ្មី ស្រុក វាលវែង ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៨ ខែកក្កដា​ ឆ្នាំ២០២៥​ កន្លងទៅថ្មីៗនេះមក។👇

https://www.aseandaily.info/news/27137.html​

ស្រាប់តែថ្ងៃ១១ ខែកក្កដា​ ឆ្នាំ២០២៥​ នេះ​ស្នងការនគរបាលខេត្តពោធិ៍សាត់​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​លោកវរសេនីយ៍ទោ​ ដោក​-យេត  បានចេញ​លិខិត​កោះហៅ​ លោក​ សាំង​ វាសនា​ ក្រុមការងាររបស់អង្គភាពសារព័ត៌មាន ASEAN​ DAILY​ ប្រចាំការក្នុងខេត្តពោធិ៍សាត់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ​ និងញុះញង់​ទៅវិញ ហាក់ផ្ទុយទៅនឹងច្បាប់​ ស្តីពី​ របបអ្នកសារព័ត៌មានត្រង់មាត្រទី១០ ជំពូកទី១ សិទ្ធិ​ និង​សេរីភាពខាងសារព័ត៌មានដូចដែលបានចែងខាងក្រោម:

សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ព្រមទាំងបងប្អូន ប្រជាពលរដ្ឋជួយពិចារណាមើល​ ថាតើហេតុអ្វីបានជាខាង លោកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់មិនមានការ ឆ្លើយបំភ្លឺពាក់ព័ន្ធនឹងករណីខាងលើបែរជាចេញលិខិត កោះហៅអ្នកសារព័ត៌មានឲ្យចូលខ្លួន សមដែរឬទេ?

អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំរស់ក្រោមដំបូលនៃម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ស្នើសុំដល់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាចេញបទបញ្ជាអោយមន្ត្រីក្រោមឱវាទជួយវែកមុខ ជនស៊ីវិលស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ចចេញប្រតិបត្តិការតែពេលយប់​ និងកន្លែងស្ងាត់ បើករថយន្ត ដេញស្នាក់នឹងឃាត់រថយន្តបងប្អូនអ្នករត់តាក់ស៊ី​ ឬដឹកអីវ៉ាន់នៅបណ្តោយផ្លូវជាតិលេខ ៥ ចំណុចគីឡូ លេខ ១៧៣ ស្លាកលេខ (ន.ប២​ ០៤០៧) ដោយក្តីអនុគ្រោះ​ ព្រោះបងប្អូន ប្រជាពលរដ្ឋអ្នករត់តាក់ស៊ីនិងដឹកអីវ៉ាន់គាត់មានការភ័យខ្លាចជាខ្លាំងពេលដែលដេញ

ស្នាក់គាត់ម្តងៗ​   អង្គភាពសារព័ត៌មាន ASEAN DAILY​យើងខ្ញុំក៏ស្នើសុំ ដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ សូមមេត្តាចាត់មន្ត្រី ជំនាញក្រសួងមហាផ្ទៃចុះអធិការកិច្ចត្រួតពិនិត្យករណីខាងលើនេះដោយក្តីអនុគ្រោះផងទាន។

អង្គភាពសារព័ត៌មាន​យើងខ្ញុំគ្រាន់តែ ជាកញ្ចក់ឆ្លុះបញ្ចាំង

រិះគន់ក្នុងន័យស្ថាបនាគ្មានចេតនា ញុះញង់ទៅលើស្ថាប័នពាក់ព័ន្ធមួយណាឡើយ​ និងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន។

សូមអរគុណ!

 

ផ្សាយ:ថ្ងៃទី​១២ ខែកក្កដា​ ឆ្នាំ២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង