រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃ កម្ពុជា” ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

(រាជធានីភ្នំពេញ): ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋ កម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅ ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់ អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ខណៈពិធីអបអរ នេះត្រូវបានរៀបចំនៅសាលារាជធានីភ្នំពេញ នា ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព” មានចំនួន ០៣ ទីតាំង រួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួល ស្លែង (ស២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣»។
ផ្សាយ:ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥
រូបថត៖ សិរី ឧត្តម
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)


