អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌|ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៥ ក្នុងចំណោមសំណុំរឿងរដ្ឋប្បវេណីសរុបចំនួន ៦៣ ៤៤៤ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការបានចំនួន ៣៨ ៩៧១ ស្មើនឹង ៦១,៤៣%.

(ភ្នំពេញ)​: កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥​, ឯកឧត្តម កើ​ត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជា​ការ​ដឹកនាំ​យុ​ទ្ធ​​នា​ការ​ បានដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាកា​រទាំង ២ ដោយកិច្ចប្រជុំនេះមានការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំនៃ​សាលាជម្រះក្តី និងអង្គការអយ្យ​ការអមសាលាជម្រះក្តី​ទូទាំង​ប្រទេស។

ក្នុងរយៈពេល ៦ខែ​ កន្លងមកនេះ, តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបាន​ចាត់ការសំណុំរឿង​ ទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី បានចំនួន ៨១ ០៣៥ ស្មើនឹង ៦៣,៥៥% នៃ​សំណុំរឿងសរុប ចំនួន ១២៧ ៥១៣។ ក្នុងចំណោមសំណុំរឿងព្រហ្មទណ្ឌសរុបចំនួន ៦៤ ០៦៩ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការបានចំនួន ៤២ ០៦៤ ស្មើនឹង ៦៥,៦៥% ហើយក្នុងចំណោមសំណុំរឿងរដ្ឋប្បវេណីសរុបចំនួន ៦៣ ៤៤៤ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការបានចំនួន ៣៨ ៩៧១ ស្មើនឹង ៦១,៤៣%។

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181។

 

ផ្សាយ​:ថ្ងៃទី​១៧ ខែកក្កដា​ ឆ្នាំ២០២៥

ប្រភព​:អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង