ឯកឧត្តម ខូយ វីដា អភិបាល នៃគណៈ អភិបាលខេត្តពោធិ៍សាត់​ អញ្ជេីញ​ទទួលថវិកាពីសប្បុរសជនដែលបានឧបត្ថម្ភ គាំទ្រ ក្នុងការចូលរួមចំណែកសាងសង់អគារ ពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ បង្អែកខេត្តពោធិ៍សាត់។​

(ខេត្ត​ពោធិ៍សាត់)​: ឯកឧត្តម ខូយ វីដា អភិបាល នៃគណៈ អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ​ បានអញ្ជេីញ​ទទួលថវិកាពីសប្បុរសជន​ នៅសាលាខេត្ត ដែលបានឧបត្ថម្ភ គាំទ្រ ក្នុងការចូលរួមចំណែកសាងសង់អគារ ពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ បង្អែកខេត្តពោធិ៍សាត់។

នា​ឱកាស​នោះ​ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតដល់ ឯកឧត្តម ធាម លឹម អៀង ចវិកា​ដែលបានធ្វេីការចូលរួមឧបត្ថម្ហទឹកប្រាក់ចំនួន​ ៥០០ដុល្លារអាមេរិច​ ក្នុងការរួមចំណែកសាងសង់ អគារមួយ ក្នុងមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដែលមានកម្ពស់​ ៥ជាន់ ទទឹង​២២ម៉ែត្រ បណ្តោយ៥៤ម៉ែត្រ និងចែកចេញជា ១១១បន្ទប់ ទុកសម្រាប់សម្រាកព្យាបាល​ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋដែល មានជម្ងឺ និងទីទ័លក្រ។

ថរិកាដែលបានចូលរួមឧបត្ថម្ភ ចេញពីទឹកចិត្ត ដ៏ល្អថ្លៃថ្លា និងជាកម្លាំងញើសឈាមរបស់ បងប្អូនសប្បុរសជន ជាគំរូវីរភាព ដ៏ឧត្តុង្គ ឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយ ដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែល រងទុក្ខលំបាកពិតប្រាកដ។

ឯកឧត្តម​ ក៏បានប្រសិទ្ធពរ បវរសួស្តី ជូនដល់​សប្បុរសជន​និងក្រុមគ្រួសារជួបតែពុទ្ធពរ ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។

 

ផ្សាយ​:ថ្ងៃទី​១៨ ខែកក្កដា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង