លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំ សប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្តាហ៍បន្ត.

(ខេត្ត​តាកែវ)​ ៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំ សប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្តាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធាន អង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្តបានផ្សព្វផ្សាយ និង ណែនាំអំពី៖

១-ត្រូវបន្តពង្រឹងអនុវត្តបទបញ្ជារបស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ បង្ក្រាបបទល្មើស Online Scams

២-ផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់ឯកឧត្តម នាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

៣-ផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត អំពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams នៅក្នុងភូមិសាស្ត្រខេត្តតាកែវ

៤-លោកប្រធានមន្ទីរទាំង៧ត្រូវពង្រឹងកម្លាំងលើការអនុវត្ត តួនាទីភារកិច្ច ពិសេសកម្លាំងដែលមានភារកិច្ច ប្រចាំការលេខ ពិសេសទាន់ហេតុការណ៍ (Hotline) ២៤ម៉ោង/២៤ម៉ោង សម្រាប់ ទទួលព័ត៌មាន រឺពាក្យបណ្ដឹងពីបងប្អូនប្រជាពលរដ្ឋ

៥-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ អនុវត្តបទបញ្ជានានា បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម និង បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្ត្រ ដើម្បីបង្ការ បង្ក្រាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្ក្រាបការជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់

៥-បន្តពង្រឹងទៅលើកម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោង/លើ២៤ម៉ោង, ការងារប្រចាំបញ្ជា, ប្រចាំការ,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។

 

ផ្សាយ​:ថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង