លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ​ បានដឹកនាំកម្លាំងចុះជួយពន្លត់ និងបង្ក្រាបអគ្គីភ័យដែលឆាបឆេះ ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។​

(ខេត្ត​តាកែវ)​៖ យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងនគរបាលខេត្ត អង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ចុះជួយសង្គ្រោះ ពន្លត់អគ្គីភ័យដែលឆាបឆេះ ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ករណីឆាបឆេះនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ធ្វើឱ្យខូចខាត ឆេះគ្រែឈើ ឆេះទូរឈើ ឆេះសម្ភារៈគ្រឿងសង្ហារិមមួយចំនួន និងមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។

ជាមួយគ្នា​នោះ​ លោកឧត្តមសេនីយ៍ត្រី ក៏បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋ​ អោយមានការប្រុងប្រយត្ន័ជានិច្ច​ មុននឹងចូលសំរាន់ឫចេញទៅណាគួរតែពិនិត្យបិទភ្លេីងអោយបានត្រឹមត្រូវ សូមកុំធ្វេីការតបណ្តាញភ្លេីងដោយខ្លួនឯង ប្រសិនបេីមិនចេះ ត្រូវជួលអ្នកជំនាញមកជួយទេីបជាការត្រឹមត្រូវ។

 

ផ្សាយ​:ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង